ក្រសួងការបរទេស៖ ប្រទេសបារាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តធ្វើឲ្យការសន្ទនាអំពីអាវុធយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ

2026/02/07 11:49:44 pm        124

ប្រទេសបារាំងគាំទ្រការបន្តការសន្ទនាអំពីអាវុធយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរ នៅក្នុងបរិបទនៃការផុតកំណត់នៃសន្ធិសញ្ញារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកស្តីពីវិធានការសម្រាប់ការកាត់បន្ថយ និងកំណត់បន្ថែមទៀតនៃអាវុធវាយលុកយុទ្ធសាស្ត្រ (សន្ធិសញ្ញា New START)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសបារាំង។

សារនោះបានបញ្ជាក់ថា៖«សន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងចុងក្រោយស្តីពីការគ្រប់គ្រងអាវុធយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផុតកំណត់ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦»។ "«ប្រទេសបារាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះការគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ ក្នុងចំណោមរដ្ឋដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ ហើយនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃប្រទេសសមាជិកអន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវការសន្ទនាអំពីការកាត់បន្ថយហានិភ័យ និងគោលការណ៍នានា ដើម្បីពង្រឹងសន្តិសុខរួមរបស់យើង»។

សន្ធិសញ្ញា New START ដែលជាឯកសារផ្លូវច្បាប់អន្តរជាតិចុងក្រោយដែលរឹតត្បិតការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ បានផុតកំណត់នៅថ្ងៃទី ០៥ ខែកុម្ភៈ ដោយសារតែការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តវា។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថា នឹងធ្វើកិច្ចព្រមព្រៀងកាន់តែប្រសើរឡើង ដែលនឹងមានប្រទេសចិនផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm