នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពលរដ្ឋជាច្រើននាក់បានបន្ត ចូលរួមក្នុង វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបៃលិននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទីពីរនៃវេទិកានេះ។
ទាំងនេះជាសកម្មភាពបងប្អូនអតីតពលករដែលត្រឡប់មកប្រទេសកម្ពុជា និងអ្នកស្វែងរកការងារ មកចូលរួមដាក់ពាក្យរកការងារ សម្ភាសភ្លាមៗផ្ទាល់ជាមួយតំណាងក្រុមហ៊ុនក្នុងកម្មវិធី នៅខេត្តបាត់ដំបង ស្រុករតនមណ្ឌល ក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ និងខេត្តបៃលិន ក្រុងប៉ៃលិន ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត។
ក្រសួងការងារបានបន្តអំពាវនាវដល់ អ្នកស្វែងរកការងារអាចចូលរួមដាក់ពាក្យ សម្ភាសផ្ទាល់ ជាមួយក្រុមហ៊ុន នៅទីតាំងវេទិកាការងារនេះ រហូតដល់ម៉ោង ៣រសៀលនេះ។
សូមជម្រាបថា អ្នកស្វែងរកការងារ យុវជន និងជាពិសេសបងប្អូនពលករដែលវិលត្រឡប់ មកប្រទេសកម្ពុជាវិញ អាចចូលរួមកម្មវិធីនៅថ្ងៃទី៨ ខែកុម្ភៈ បាន នៅទីតាំង ស្រុករតនមណ្ឌលក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ នៃខេត្តបាត់ដំបង និង ក្រុងប៉ៃលិន ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តនៃខេត្តប៉ៃលិន៕








