កម្ពុជាលែងតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន និងការធ្វើតេស្តរហ័ស

2022/03/17 07:42:26 pm        333

​ព្រៃវែង៖ ប្រទេសកម្ពុជា បានសម្រេចលុបចោល​លក្ខខណ្ឌ​តម្រូវឱ្យអ្នកដំណើរមកពីបរទេស​បង្ហាញ​លទ្ធផលតេស្ត PCR អវិជ្ជមាន ៧២ម៉ោង និងការធ្វើតេស្តរហ័សពេលមកដល់ ដើម្បីបើកឱ្យ​កាន់តែ​ទូលាយ និងសម្រួលឱ្យកាន់តែមានភាពងាយ ​ស្រួលសម្រាប់អ្នកដំណើរក្នុងការចេញ-ចូលក្នុង និងក្រៅ​ប្រទេស។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានបញ្ជាក់ថា យោងចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គណៈកម្មការអន្តរក្រសួងដើម្បី​ប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ បានសម្រចលុបចោល​លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញ​លទ្ធផល​តេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង ​មុនពេលមកដល់កម្ពុជា។

លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ​អនុញ្ញាតឱ្យបើកដំណើរការ ឡើងវិញ​នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ​សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាម ផ្លូវអាកាស ​ផ្លូវគោក និងផ្លូវទឹក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ ​នៅក្នុងពិធីសម្ពោធភូមិកុមារ SOS ក្នុងខេត្តព្រៃវែង បានបញ្ជាក់ថា ប្រៀបធៀប​ដោយ​មោទនភាព​ រវាងកម្ពុជា និងប្រទេស​អភិវឌ្ឍន៍​មួយចំនួន ​ដែលមានអ្នកឆ្លង​ និងស្លាប់ ដោយសារជំងឺកូវីដ-១៩​យ៉ាងច្រើននោះ​ គឺកម្ពុជា ដែលជា​ប្រទេសតូច និងក្រ​ តែបាន​អនុ​វត្ត​បាន​ដោយ​ជោគ​ជ័យលើការ គ្រប់គ្រង និងចាក់ស្រោចវ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនបាន​រហូតដល់ជាង៩២ភាគរយ នៃប្រជា​ពល​រដ្ឋទូទាំងប្រទេស និងកំពុងដំណើរការចាក់ឱ្យកុមារអាយុ៣ដល់៤ឆ្នាំ បានជិត៥០ភាគរយហើយដែរ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ​បានបញ្ជាក់ដែរ ​ទោះបី​មាន​ការលុ​ប​ចោ​ល​ល​ក្ខ​ខណ្ឌតម្រូវ​ទាំងពីរក៏ ​ដោយ ក៏អ្នកដំណើរទាំងអស់ ​គប្បីធ្វើតេស្ត​រហ័ស​ដោយខ្លួនឯង។​ អ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់ការ ចាក់វ៉ាក់សាំងកូវីដ-១៩​ នៅពេល​មក​ដល់កម្ពុជា។ ចំពោះអ្នក​ដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំង ​ដែលកំណត់ដោយក្រសួងសុខាភិបាល​ ឬអាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm