មនុស្សយ៉ាងហោច ៣នាក់ស្លាប់ ក្នុងហេតុការណ៍បំណាក់ផ្ទាំងទឹកកកនៅតំបន់ភាគខាងជើងអ៊ីតាលី

2026/02/08 07:33:29 pm        65

បំណាក់ផ្ទាំងទឹកកកជាច្រើន បានបាក់នៅតំបន់ភាគខាងជើងប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ ក្នុងនោះក្រុមជួយសង្រ្គោះ បានព្រមានថា ចំនួនមនុស្សស្លាប់សរុបអាចនឹងកើនឡើង ស្របពេលស្ថានភាពបន្តអស្ថិរភាពនៅភ្នំអាល់ ។

ក្រុមអាជ្ញាធរបញ្ជាក់ថា នៅតំបន់ Lombardy មនុស្ស ២នាក់ បានស្លាប់ដោយសារបំណាក់ផ្ទាំងទឹកកកនៅជិតឃុំ Albosaggia ។

នៅខេត្ត Trentino អ្នកជិះស្គីម្នាក់ បានស្លាប់ ក្រោយកប់ក្នុងបំណាក់ផ្ទាំងទឹកកកទី ២ ដែលបានកើតឡើង ក្រោយវេលាម៉ោង ៤ល្ងាច ម៉ោងក្នុងស្រុក នៅលើភ្នំ Marmolada ។

សេវាកម្មសង្រ្គោះភ្នំអាល់ និយាយថា ជនរងគ្រោះម្នាក់នេះ ស្ថិតក្នុងចំណោមអ្នកជិះស្គីជនជាតិអ៊ីតាលី ៤នាក់មានវ័យជាង ៤០ឆ្នាំ ។ អ្នកជិះស្គីដំបូង ត្រូវបំណាក់ផ្ទាំងទឹកកកសង្កត់លើទាំងស្រុង ខណៈអ្នកជិះស្គីផ្សេងទៀតដែលមិនបានរងរបួស បានចាប់ផ្តើមស្វែងរករូបលោក មុនពេលក្រុមជួយសង្រ្គោះមកដល់ ។ អង្គភាពឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនទៅកាន់ទីនោះ ប៉ុន្តែបុរសម្នាក់ ត្រូវបានប្រកាសថាស្លាប់នៅកន្លែងកើតហេតុ ។

នៅថ្ងៃនោះដែរ បំណាក់ផ្ទាំងទឹកកនៅជ្រលងភ្នំ Aosta បានបាក់សង្កត់ដោយអន្លើរលើអ្នកជិះស្គី ២នាក់ ដែលត្រូវបានជួយសង្រ្គោះដោយមិត្តរួមក្រុម និងមិនគ្រោះថ្នាក់នោះទេ ។

ក្រុមអាជ្ញាធរនិយាយថា សេចក្តីរាយការណ៍ពីមនុស្សស្លាប់បន្ថែមទៀតបានកើតមាន បន្ទាប់ពីឧបទ្ទេវហេតុមួយនៅខេត្ត Trentino នៅមិនទាន់បានបញ្ជាក់ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm