មនុស្ស ​៤​នាក់​ស្លាប់ និង ៩៤​នាក់​រងរបួស​ដោយការ​រញ្ជួយ​ដីកម្រិត ៧.៤រ៉ិច​ទ័​រ​វាយប្រហារ​ប្រទេស​ជប៉ុន

2022/03/17 07:59:35 pm        1.1 K

​ជប៉ុន៖ យោង​តាម​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា យ៉ាងហោចណាស់​មនុស្ស​ ៤​ស្លាប់ និង ៩៤​នាក់​ផ្សេងទៀត​បាន​រង​របួសបន្ទាប់ពី​រញ្ជួយ​ដី​កម្រិត ​៧.៤រ៉ិច​ទ័​រ​បាន​វាយប្រហារ​ភាគ​ឦសាន​ប្រទេសជប៉ុន​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​ ​ការ​រញ្ជួយ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ២៣:៣៦​នាទី​ម៉ោង​ក្នុង​តំបន់​ដោយមាន​ជម្រៅ ៦០​គីឡូ​ម៉ែត្រ​។

រញ្ជួយ​ដី​ខ្លាំង​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ភាគ​ឦសាន និង​ភាគ​ខាងកើត​របស់​ប្រទេស ជាពិសេស​នៅ​ក្នុង​ខេត្ត Miyagi និង Fukushima​។ ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ដែល​មាន​កម្ពស់​រហូតដល់ ១​ម៉ែត្រ​ត្រូវ​បាន​ចេញ​ទៅកាន់​តំបន់​ឆ្នេរ​ក្នុង​ខេត្ត Miyagi និង Fukushima ដោយ​ប្រជាជន​ត្រូវ​បាន​ជំរុញ​ឱ្យ​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​។ ​ប្រតិបត្តិ​ករ​រថភ្លើងនិយាយ​ថា ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​គេ​រាយការណ៍ បន្ទាប់ពី​មានការរញ្ជួយ​ដី ខណៈ​រថភ្លើង​ល្បឿន​លឿន Tohoku Shinkansen បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ ប៉ុន្តែ​អ្នក​ដំណើរ ១០០​នាក់​នៅ​លើ​នោះ​មិន​រង​របួស​នោះ​ទេ​។ ទីក្រុង​តូ​ក្យូ​បាន​ឃើញ​ការ​រញ្ជួយ​ខ្លាំង ហើយ​ការ​ដាច់​ចរន្តអគ្គិសនី​ត្រូវ​បាន​រាយការណ៍​ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ទីក្រុង និង​តំបន់​ក្បែរ​នោះ​បន្ទាប់ពី​រញ្ជួយ​ដី​។

​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ទីក្រុង​តូ​ក្យូ និង​ក្រុមហ៊ុន​បណ្ដាញ​ថាមពល​អគ្គិសនី Tohoku និយាយ​ថា លំនៅឋានប្រមាណ​ ២.២​លាន​ខ្នង​គ្មាន​ថាមពល​ប្រើប្រាស់​ ដែល​ក្នុង​នោះ​មានគ្រួសារ​ប្រហែល ៧០០,០០០​គ្រួសារ​រស់​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​ទូទាំងប្រទេស​ជប៉ុន បាន​មើល​ឃើញ​ថា​គ្មាន​ភាព​ខុស​ប្រក្រតី​ណា​មួយ​ឡើយ​បន្ទាប់ពី​ការ​រញ្ជួយ​ដី ហើយរាល់​ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ ដែល​បង្កឡើង​ដោយ​ការ​រញ្ជួយ​ដី​ត្រូវ​បាន​ដកចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm