​កម្ពុជា​នឹងធ្វើ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន នា​ខែកញ្ញា​ខាងមុខ​

2021/04/27 09:59:58 am        25

ភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិ​ព័រណ៍​ ​ពាណិជ្ជកម្ម ចិន​-​អាស៊ាន នា​ខែកញ្ញា​ ខាងមុខ។ ​នេះ​បើ​តាម​មន្ត្រី​ នៃ​អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​។


ពិព័រណ៍ ​ពាណិជ្ជកម្ម ចិន​-​អាស៊ាន​លើក​ទី​១៥ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២​ ដល់​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ នៅ​ទីក្រុង​ណាន​នី​ង ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ​ក្នុងនោះ​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ប្រទេស​កិត្តិយស ​ស្របពេល​ទំនាក់ទំនង​ការទូត កម្ពុជា​-​ចិន ​បាន​ឈាន​ចូល​គម្រប់​ខួប​លើក​ទី​៦០ ក៏ដូចជា​គម្រប់​ខួប​លើក​ទី​១៥ ​ក្នុង​ការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-​អាស៊ាន ។

ឯកឧត្តម ស៊ា​ង ថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ​បាន​ថ្លែងថា ពិ​ព័រណ៍​ ខាងលើនេះ ជា​វេទិកា​ដ៏​សំខាន់​មួយ ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និង​នយោបាយ​ការទូត ព្រមទាំង​វប្បធម៌ ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​បង្កើត ​កាលានុវត្តនភាព ​វិនិយោគ​និង​សកម្មភាព ពាណិជ្ជកម្ម ដើម្បី​ជំរុញ​សមាហរណកម្ម ​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​ពង្រីក​គោក​ដៅ ​ទីផ្សារ​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ។

ឯកឧត្តម​ បាន​បន្ថែមថា ក្រៅពី​ការតាំង​បង្ហាញ​ផលិតផល​ និង​សេវា យើង​នឹង​រៀបចំ ​សិក្ខាសាលា​ផ្សព្វផ្សាយ ពី​គោលនយោបាយ​វិនិយោគ ​និង​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា អម​ដោយ​ពិធី​ចុះហត្ថលេខា ​លើ​គម្រោង​វិនិយោគ​ និង​បរិយាកាស ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​អម​ដោយ​ពិធី​ចុះហត្ថលេខា លើ​គម្រោង ​វិនិយោគ​មួយចំនួន​។

ក្រៅពីនេះ​ នឹងមាន​រៀបចំ​វេទិកា​វិនិយោគ កម្ពុជា​-​ចិន លើក​ទី​៣ និង​កម្មវិធី​ទស្សនកិច្ច ​របស់​ពាណិជ្ជករ​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ស្វែងរក​ដៃគូ​ធ្វើ​អាជីវកម្ម​។ ​សម្រាប់​កម្មវិធី​ពិព័រណ៍ ​ពាណិជ្ជកម្ម ចិន​-​អាស៊ាន ជា​រៀង​រាល់ឆ្នាំ​កម្ពុជា តែងតែ​រៀបចំ​ពន្លា​ជាតិ ​ដើម្បី​បង្ហាញ​ពី​កិត្តិនាម​ របស់​ប្រទេស​ដល់​អ្នកចូលរួម​ ឲ្យ​បាន​ស្គាល់​កាន់​តែច្បាស់ ​ពី​ប្រទេស​កម្ពុជា​។

សម្រាប់​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​រៀបចំ​ជា​ពន្លា​ជាតិ​មួយ ​ដោយ​យក​ប្រាសាទ​សំបូរ ​ព្រៃ​គុក​ក្នុង​ខេត្តកំពង់ធំ ​ធ្វើជា​ទីក្រុង​ស្រស់ប្រិមប្រិយ ​និង​មាន​អគារ​មួយ​ទំហំ​ ៤៥X៦០​ម៉ែត្រ ​ដែល​អាច​រៀបចំ​បាន​១៤៦​ស្តង់ ​សម្រាប់​បង្ហាញ​ផលិតផល និង​សេវា​របស់​ប្រទេស​ផងដែរ ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        207
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm