សម្តេចតេជោ បញ្ជាក់ជាថ្មីអំពីការលើកពេលប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារកត្តាពេលវេលា

2022/03/17 08:01:02 pm        504

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ការ​ពន្យល់​ជូន​ជនរួមជាតិ ជាពិសេសសារទៅកាន់ក្រុមអ្នកវិភាគមួយចំនួនដែលសម្តេចបានហៅថា ជាល្ងង់ទូ ​តែង​តែ​បាន​លើក​ឡើង​ថា ប្រធានអាស៊ានលើកពេលវេលាដោយសារមិនចង់ប្រជុំជាមួយ នឹង​អាមេរិកនោះ, សម្តេចថា​៖ ដូ​ចសម្តេច​ធ្លាប់​បាន​​ផ្ញើ​សារទៅរួចហើយថា៖ សម្រាប់ខែ៥ខាងមុខនេះ សម្តេច មាន​កិច្ច​ការជាច្រើ​ននៅក្នុងប្រទេសដែលត្រូវធ្វើ​ជាពិសេស​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់បានមកដល់។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវភូមិកុមារSOS ខេត្ត​ព្រៃ​វែង ​នា​​ព្រឹកថ្ងៃទី១៧មីនានេះ សម្តេច​បានមានប្រសាសន៍​ថា៖ សម្ដេចធ្លាប់បាន​មាន​ប្រសាសន៍​ហើយថា​ ឆ្នាំនេះ​ សម្ដេច​រវល់​ណាស់​ទាំង​នៅក្នុងប្រទេស និងក្រៅប្រទេស ទោះបី​ជា​មានការកាត់ចោលនូវកម្មវិធី ​ក្រៅប្រទេសខ្លះ​ដោយ​សារ​មាន​កម្ម​វិធី​នៅក្នុងប្រទេស ប៉ុន្តែ​កន្លងទៅនេះ ​គឺមា​នការ​បកស្រា​យដោយបំភ្លៃការពិត​ទៅលើការ​ប្រជុំកំពូល​ពិសេស ​អាស៊ាន​-អាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង​២៩មីនា​។​ចំណុចនេះ ត្រូវ​បានបកស្រាយ​ខុសដោយ​មនុស្ស​មួយ​ចំនួនថា​ប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំរវាង​អាស៊ាន​និង​អាមេរិចទេ។

សម្ដេចតេជោ បានបន្តថា បើ​តាម​កម្មវិធីឃើញថា ​ប្រធានាធិបតីអា​មេរិក​មា​ន​កម្មវិ​ធី​ជាប់​រវល់​ចេញ​ក្រៅប្រទេស​នៅ​ថ្ងៃ២៤​ ដែលមិនអាចលើកពេល​បាន​ដោយមានការសម្របសម្រួល​ជាមួយ​នឹង​ក្រុមណាតូនៅអឺរ៉ុបរួចស្រេចទៅហើយ។ ឯចំពោះមេដឹកនាំអាស៊ានគឺប្រទេសនីមួយៗ​មាន​កម្មវិធី​រៀងរៀងខ្លួន។​អ៊ីចឹងទេ ​សម្ដេច​ក៏បានពន្យល់ចំពោះប្រជាពល​រ​ដ្ឋរបស់យើងសូមឲ្យយល់អំពីការ​ដែល​កម្ពុជា​ជាសមាជិកអាស៊ានម្នាក់ ​ប៉ុន្តែជាប្រធានអាស៊ាននេះ​ គ្មានសិទ្ធិ​ក្នុង​ការ​កំណត់កាល​បរិច្ឆេទ​ទេ។

ប្រធានអាស៊ានមានសិទ្ធិ​ត្រឹម​តែបញ្ចេញយោបល់​លើការសម្រប​សម្រួល​អំពី​ពេលវេលា​ដើម្បី​ឱ្យ​មានការ​ឯកភាពគ្នា(កុងសង់ស៊ីស)ក្នុងអាស៊ាន១០ ​ហើយអ្នកដែល​ត្រូវ​សម្របសម្រួល​គឺ​ឥណ្ឌូនេស៊ី ឯនោះទេ។ដូច្នេះ​សូម​កុំយល់​ច្រឡំ​ហើយសូមអ្នកដែលមិនយល់​ឲ្យ​ទៅ​រៀនពីការងា​រអាស៊ាន​ឡើងវិញ​ហើយសម្ដេ​ចសង្ឃឹម​ថា អស់លោក​ជាបណ្ឌិត​ ឬសាស្ត្រាចារ្យកិច្ចការអន្តរជាតិជាដើម។ល។ សូមរៀនសូត្រ ​ឲ្យ​ចេះ​ដឹ​ងច្រើនជាងនេះ​ កុំឱ្យគេហៅថាល្ងង់ទូ​ព្រោះ​ប្រទេស​របស់យើង​មានសេតវិទូ ទស្សនវិទូ​ ប៉ុន្តែ​ក៏មានល្ងង់ទូដែរ ។

សម្ដេចក៏បានបន្តថា កា​រ​ដែល​មិន​មាន​ការ​ចេះ​ដឹង​គ្រប់គ្រាន់​បែបនេះហើយ​ គឺធ្វើ​ឱ្យចេញទៅជា​មនុស្ស​បែប​បោកប្រាស់,ឧទាហរណ៍​ដូចជា​ការ​ទម្លាក់​កំហុស​មក​ឲ្យ​ប្រធាន​អាស៊ាន​ដែលថា​ប្រធានអាស៊ាន ​អត់ចង់ប្រជុំ ​រវាងអាស៊ាននិងអាមេរិកជាដើមនោះ៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm