មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង លោក Jimmy Lai ត្រូវបានតុលាការកាត់ទោសនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមានការឃុបឃិតគ្នា ២ករណី ក្នុងការរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត គឺពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់របស់ទីក្រុងនេះ៕
