លោក Zelenskyy ព្រមានពីហានិភ័យ ដែលអាមេរិក និងរុស្ស៊ីអាចចុះកិច្ចព្រមព្រៀងទ្វេភាគីលើអ៊ុយក្រែនដោយគ្មានទីក្រុងគីវ

2026/02/09 05:00:38 pm        205

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាចឈានដល់កិច្ចព្រមព្រៀងទ្វេភាគីដែលប៉ះពាល់ដល់អ៊ុយក្រែន ដោយគ្មានការចូលរួមពីទីក្រុងគីវ។

ការអត្ថាធិប្បាយរបស់លោក Zelenskyy កើតឡើងខណៈសកម្មភាពការទូតកាន់តែខ្លាំងក្លាជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមពេញបន្ទុករបស់រុស្ស៊ី ដោយកិច្ចចរចាត្រីភាគីដែលពាក់ព័ន្ធនឹងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងបន្តឡើងវិញនៅសប្តាហ៍នេះ ដែលទំនងជានៅលើដីសហរដ្ឋអាមេរិក។ភាគីជម្លោះរុស្ស៊ី -អ៊ុយក្រែន បានបិទបញ្ចប់កិច្ចចរចាសន្តិភាពជុំទីពីរ សម្របសម្រួលដោយអាមេរិក នៅទីក្រុងអាប៊ូដាប៊ី អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ ៥ កុម្ភៈ ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដោយភាគីទាំងពីរបានឯកភាពគ្នាត្រឹមការដោះដូរឈ្លើយសឹកដ៏សំខាន់មួយ និងយល់ព្រមបន្តកិច្ចចរចាជាថ្មីក្នុងពេលឆាប់ៗនេះ។

លោកនិយាយថា ដោយសារហានិភ័យដែលអាចកើតមាន គណៈប្រតិភូអ៊ុយក្រែនបានបង្ហាញពីជំហរថា ប្រសិនបើមានកិច្ចព្រមព្រៀងទ្វេភាគីណាមួយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បទប្បញ្ញត្តិទាក់ទងនឹងអ៊ុយក្រែនមិនអាចផ្ទុយនឹងរដ្ឋធម្មនុញ្ញបានទេ ដោយហាក់ដូចជាសំដៅទៅលើបញ្ហាទឹកដី។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងស្នើឱ្យបញ្ចប់សង្គ្រាមមុនពេលចាប់ផ្តើមរដូវក្តៅនេះ ហើយទំនងជានឹងដាក់សម្ពាធលើភាគីនានាស្របតាមពេលវេលានោះ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា ទីក្រុងគីវ កំពុងទទួលបានសញ្ញាថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ អាចចុះហត្ថលេខាលើឯកសារទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        11
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm