ចំនួនអ្នកជិះរថយន្តក្រុងសាធារណៈ មានតិចតួច ទោះបីតម្លៃប្រេងសាំងបន្តកើនឡើងក្ដី

2022/03/17 08:27:23 pm        569

ភ្នំពេញ៖ ក្រោយពីបើកដំណើរការសេវារថយន្តសាធារណៈឡើងវិញ កាលពីចុងឆ្នាំ២០២១ មកទល់បច្ចុប្បន្នចំនួនប្រជាពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះ គឺនៅតែមានចំនួនតិចតួចនៅឡើយ។ ប្រជាពលរដ្ឋភាគច្រើន នៅតែប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ទោះតម្លៃប្រេងសាំងបន្តកើនឡើងក្ដី។

​ចំនួនប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្ត​សាធរណៈសព្វថ្ងៃគឺមានចំនួនតិចតួច​នៅឡើយ។ នេះជាការលើកឡើងរបស់ ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈរថយន្ត​ក្រុង (City Bus) រាជធានីភ្នំពេញ។

លោកថាចំនួនអ្នកជិះ គឺមានតិចតួចនៅឡើយ ដោយសព្វថ្ងៃគឺស្ថិតក្នុង ចន្លោះពី ២ ៥០០ ទៅ ៣​ ០០០ នាក់ ក្នុង១ថ្ងៃ ដោយកាលពីមុននៅពេលមិនទាន់មានវត្តមាន កូវីដ-១៩ គឺមានអ្នកជិះចន្លោះពី ២៥ ០០០នាក់ ទៅ ៣០ ០០០ នាក់ក្នុងមួយថ្ងៃ។

លោកបន្ត ថាសព្វថ្ងៃ រថយន្តក្រុង ដំណើរការត្រឹម ៣០% ប៉ុណ្ណោះ ដោយមានផ្លូវរត់ចំនួន ៤ខ្សែ និងប្រើប្រាស់រថយន្តចំនួន ៦០គ្រឿង។

ពាក់ព័ន្ធនឹងចំនួនប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្តសាធារណៈនៅមានកម្រិតតិចតួចបែបនេះ លោកបាន​លើកទឹកចិត្តនិងសំណូមពរឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់សេវារថយន្តក្រុង​សាធារណៈឱ្យបានកាន់តែច្រើន ​ព្រោះវាអាចកាត់បន្ថយការចំណាយ កាត់បន្ថយបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ ​កាត់បន្ថយការបំពុលបរិស្ថាន ​និងធ្វើដំណើរដោយសុវត្ថិភាព។

ការអំពាវនាវនេះ ​ក៏ស្របពេលដែលបច្ចុប្បន្ន តម្លៃប្រេងសាំងកំពុងមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងសម្រាប់តម្លៃសាំងធម្មតា ​និងតម្លៃប្រេងម៉ាស៊ូត ​បានកើនឡើងដល់តម្លៃ ៥៣០០រៀល​ក្នុង១លីត្រ។

ប្រជាពលរដ្ឋដែលបន្តប្រើប្រាស់សេវារថយន្តសាធារណៈរៀងរាល់ថ្ងៃនេះ លើកឡើងជាការ​ពេញ​ចិត្ត​ចំពោះសេវានេះ។ ​ ពួកគាត់ថា​ ជិះឡានក្រុងរាល់ថ្ងៃ គឺទទួលបានប្រយោជន៍ច្រើនទាំងរឿង​សុវត្ថិភាព ​និងការចំណេញថវិកាផងដែរ។

សូមជម្រាបជូនថា ការធ្វើដំណើររថយន្តក្រុងសាធារណៈ គឺចំណាយត្រឹមតែ​ ១៥០០ រៀល​តែប៉ុណ្ណោះ។ ​សម្រាប់សិស្សនិស្សិត ​កម្មករកម្មការិនី​ កីឡាករកីឡាការិនី ​ចាស់ជារា កុមារ​កម្ពស់ក្រោម ១ម៉ែត្រ​ អាចជិះដោយមិនគិតថ្លៃនោះទេ៕អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm