ឱកាសការងារកំពុងមានតម្រូវការជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំពលរដ្ឋ និងយុវជន​មកដាក់​ពាក្យ​ធ្វើការ

2026/02/09 06:56:55 pm        207

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ឱកាស​ការងារ​ក្នុង​ស្រុក​ដែល​កំពុង​រង់ចាំផ្តល់ជូនអ្នកស្វែងរកការងារនៅទូទាំងប្រទេស មាននចំនួសរុបជាង ៨ម៉ឺន ៦ពាន់ ក្នុង​នោះវិស័យឧស្សាហកម្មមានតម្រូវការខ្ពស់ជាងគេ បន្ទាប់មកវិស័យកសិកម្ម និងសេវា​កម្ម​ជា​ដើម​។

ក្នុងគោលបំណងពាំនាំនូវឱកាសការងារដល់កៀកមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ឱ្យទទួលបាន​នូវ​ឱកាស​ការងារ​ក្នុង​ស្រុក ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និង​បណ្ដុះបណ្ដាលវិជ្ជាជីវ: ជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយ​រក​ការ​ងារ​ឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏​មាន​ប្រសិទ្ធភា​ព​ដែល​ក្រសួង​បាន​ដាក់​ចេញ​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង រវាងភាគីនិយោជក និងប្រជាពលរដ្ឋ។

យោងតាម ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ឱកាសចុះផ្សព្វផ្សាយព័ត៌មានការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅខេត្ត​បាត់​ដំបង​ កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ បានលើកឡើងថា ការជ្រើស​រើសចាប់​យក​ឱកាស​ការ​ងារ​ក្នុង​ស្រុក គឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ព្រមទាំង​ចៀស​ផុត​ពី​បញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងជាពិសេសគឺ​ការ​បាន​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យ៉ាង​កក់​ក្តៅ។​

ទន្ទឹមនឹងការទទួលបានការងារធ្វើ ឯកឧត្តម បានបន្តលើក​ឡើង​ពី​អត្ថប្រ​យោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ នៃការក្លាយជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរួម​មាន​ការ​ពិនិត្យ ​និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួល​បាន​តាវកាលិក​នៅ​​ពេល​មាន​គ្រោះថ្នាក់ការងារ ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​សម្រាប់​ធានា​ប្រាក់​ចំណូល​នៅ​ពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងក៏បានជំរុញ​ឱ្យ​យុវជន​ចាប់​យក​ឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាន​នាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។

សូមជំរាប​ជូនថា លទ្ធផលវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្ត​ប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃទី៧ និង៨ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ មានអ្នកចូ​ល​រួម​សរុ​បចំនួន ៣ ៧១៣នាក់។ ក្នុងនោះ អ្នកជាប់ការងារ (បឋម) មានចំនួនជិត ៤០០នាក់។ ដោយ​ឡែក​ អ្នកចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ៣៨៧នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm