ការចរចាបង្កើតរដ្ឋាភិបាលចម្រុះរបស់ថៃ ត្រៀមធ្វើនៅប៉ុន្មានថ្ងៃខាងមុខ ខណៈបក្សប្រជាជនថៃ ច្រានចោលក្រុមចម្រុះ

2026/02/09 06:58:58 pm        107

នៅថ្ងៃចន្ទ (៩ កុម្ភៈ) នេះ ប្រទេសថៃ បានប្រឈមមុខនឹងការរៀបចំឡើងវិញនូវនយោបាយអភិរក្សនិយម និងភាពមិនច្បាស់លាស់ បន្ទាប់ពីគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល (Anutin Charnvirakul) បានឈ្នះការបោះឆ្នោតសកល ខណៈការចរចាបង្កើតរដ្ឋាភិបាលចម្រុះមួយ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែបក្សដ៏សំខាន់មួយបានច្រានចោលជំហាននេះរួចទៅហើយ។

យោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រ ដោយផ្អែកលើទិន្នន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានឱ្យដឹងថា ជាមួយនឹងសន្លឹកឆ្នោតចំនួន ៩៤% ដែលបានរាប់រួច គណបក្សភូមិចៃថៃ បាននាំមុខគូប្រជែងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយទទួលបាន ១៩២ អាសនៈ ក្នុងចំណោម ៥០០ អាសនៈ ក្នុងសភាថៃ។

គណបក្សប្រជាជនថៃ ដែលនាំមុខគេដ៏សំខាន់ក្នុងការស្ទង់មតិមួយចំនួនមុនការបោះឆ្នោត ទទួលបានសំឡេង ១១៧ អាសនៈ ខណៈគណបក្សភឿថៃ ស្ថិតនៅលំដាប់ទីបី ដោយមាន ៧៤ អាសនៈ។ យោងតាមការគណនារបស់រ៉យទ័រ គណបក្សមួយចំនួនទៀតបានឈ្នះសរុបចំនួន ១១៧អាសនៈ ក្នុងសភាដែលមាន ៥០០អាសនៈ ប៉ុន្តែតួលេខចុងក្រោយនៃអាសនៈក្នុងបញ្ជីគណបក្ស អាចផ្លាស់ប្តូរក្រោមប្រព័ន្ធបោះឆ្នោតសមាមាត្ររបស់ថៃ។

លោក Anutin បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងរង់ចាំភាពច្បាស់លាស់លើតួលេខចុងក្រោយ ហើយបក្សនីមួយៗនឹងធ្វើកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះ និងតែងតាំងគណៈរដ្ឋមន្ត្រី។ យ៉ាងណាមិញ ភាពមិនប្រាកដប្រជាផ្នែកនយោបាយកំពុងរង់ចាំនៅខាងមុខ ដោយបក្សប្រជាជនថៃ ដែលមានទំនោរឆ្វេងនិយម បានច្រានចោលរួចទៅហើយនូវលទ្ធភាពនៃការចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក Anutin ខណៈមេដឹកនាំបក្សប្រជាជនថៃគឺលោក Natthaphong Rueangpanyawut បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនបង្កើតរដ្ឋាភិបាលចម្រុះគូប្រជែងនោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm