បក្សនយោបាយគាំទ្រគំនិតផ្តួចផ្តើមប្រមុខបក្សកាន់អំណាច កម្ពុជា វៀតណាម ឡាវ រក្សា​សន្តិភាព​តាម​ព្រំដែន

2026/02/09 07:27:36 pm        247

បណ្តាគណបក្សនយោបាយបានគាំទ្រពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងបក្សកាន់អំណាចកម្ពុជា វៀតណាម និងឡាវ ដែលបានប្តេជ្ញា​កសាង​សន្តិភាព​តាម​ខ្សែ​បន្ទាត់​ព្រំដែនដោយប្រើប្រាស់យន្តការបោះបង្គោលព្រំដែនដោយសន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ជាពិសេស ប្រឆាំងការ​ប្រើប្រាស់​កម្លាំង​គំរាម​កំហែង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​ដែល​នាំ​ឱ្យខូចផលប្រយោជន៍រួម។

ការលើកឡើងបណ្តាគណបក្សនយោបាយនៅកម្ពុជាដូចនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម សួស យ៉ារ៉ា មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ ថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ថា កម្ពុជា ឡាវ និងវៀតណាម ដោយ​បញ្ជាក់​ពី​ជំហរ​របស់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​បី​លើការផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែន តាមរយៈការគោរព​នូវ​បច្ចេក​ទេស ច្បាប់ និងគោរពអនុសញ្ញា សន្ធិសញ្ញាទាំង​អស់​ជា​ពិសេស​គឺគោល​ការ​សន្ដិភាព​ជាមួ​យ​គ្នា ​និងជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស។ តាមរយៈលទ្ធផលនេះបណ្តាគណបក្សនយោបាយបានមើលឃើញថា គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ទាំង​បីមានទស្សនវិស័យដូចគ្នាក្នុងការកសាងមិត្តភាពរួមគ្នា ដើម្បីឆ្ពោះទៅ​រក​សន្តិភាព​យូរ​អង្វែង​ជា​និរន្ត។

សូមបញ្ជាក់ថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី​នៅ​កម្ពុជា​កាល​ពី​ចុងស​ប្ដាហ៍​មុន​នេះ​ប្រមុខ​បក្ស​កាន់​អំណាច កម្ពុជា វៀតណាម និងឡាវ ក៏បានអះអាងថានឹងចរចាគ្នាតាមយន្តការដោយសន្តិវិធី ក្នុង​នាម​ជា​អ្នកជិតខាងល្អ ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដែលសេសសល់ ហើយ ភាគីទាំងបី បាន​ប្តេជ្ញា​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទៅ​វិញ​ទៅ​មក​លើ​ការ​ងារ​ខណ្ឌ​សីមា​ព្រំដែន​គោក៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm