សេវាដឹកជញ្ជូនបង្កើនតម្លៃសេវាដឹកជញ្ជូនបន្តិច បន្ទាប់ពីប្រេងសាំងបន្តហក់ឡើង

2022/03/17 08:36:44 pm        683

ភ្នំពេញ៖ ស្ថានភាពប្រេងឥន្ធនៈបានហក់ឡើងថ្លៃ ធ្វើឱ្យវិស័យសេវាដឹកជញ្ជូនក្រៅប្រព័ន្ធ មានការបន្ថែមតម្លៃសេវាដឹកជញ្ជូនខ្លះៗ ខណៈការដឹកជញ្ជូនលើផ្នែកមួយចំនួនផ្សេងទៀត នៅបន្តរក្សាតម្លៃជាធម្មតា។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់​ងារ​អ្នក​យកព័ត៌មាន​នៅថ្ងៃទី ១៥ ខែមិនាឆ្នាំ២០២២នេះថា បច្ចុប្បន្នដោយសារសង្រ្គាម រុស្សី អ៊ុយក្រែន ​គួបផ្សំនិងវិបត្តិជម្ងឺកូវីដ ១៩ បាន​និងកំពុងជះឥទ្ធិពលធ្វើ​ឲ្យមានការប្រែប្រួល​ថ្លៃប្រេង​សាំង​។

ចំពោះការហក់ឡើងពីតម្លៃប្រេងសាំងនេះ ​នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូន ជាពិសេសការ​ប៉ះពាល់​ដល់ជីវភាពរស់នៅ​របស់ប្រជាជនផងដែរ។

លោកឧកញ៉ា បន្តថា ការដឹកជញ្ជូននៅតាមបណ្តាលផ្នែកមួយចំនួន ​គឺនៅរក្សាតម្លៃសេវាជាធម្មតា ខណៈការដឹកជញ្ជូនមួយផ្នែកផ្សេងទៀត​បានបន្តឡើងថ្លៃខ្លះៗ តែស្ថិតនៅក្នុងការឡើងថ្លៃ​បន្តិចបន្ទួច​តែប៉ុណ្ណោះ។

លោកឧកញ៉ា បន្តទៀតថា ប្រសិនបើតម្លៃប្រេងនៅតែបន្តហក់ឡើង ​សមាគមនឹងប្រជុំពិភាក្សាគ្នា ដើម្បីយកមតិរួម ​ធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ ​ដល់ការ​ផ្គត់ផ្គង់​ទំនិញ​ដល់បណ្តារោងចក្រ សហគ្រាសនោះឡើយ។

ទាក់ទងពាណិជ្ជកម្មវិញ, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​លើកឡើងថា ចំពោះបញ្ហាប្រេងសាំងហក់ឡើងថ្លៃនេះ ​គឺមិនធ្វើឲ្យប៉ះពាល់ដល់ការបង្អាក់ដំណើរ ឬការបិតក្នុង​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្មនោះឡើយ ​ប្រសិនបើសេវាដឹកជញ្ជូន​ហក់ឡើងថ្លៃ សកម្មភាព​អាជីវកម្ម និងពាណិជ្ជកម្ម ​នឹងអាចប្រែប្រួលទៅ​តាមនៃតម្លៃនោះផងដែរ។

សូមបញ្ជាក់ថា៖ តែចាប់ពីថ្ងៃទី ១៦ ដល់បំណាច់ចុងខែ​មីនា ​ប្រេងសាំង​ធម្មតាបានហក់ឡើង ៥ ៣០០ រៀល ក្នុង១លីត្រ, ប្រេងម៉ាស៊ូត ៥ ៣០០ ក្នុង១លីត្រ ​និងប្រេងសាំង​ស៊ុបពែរ​ឡើងដល់ ៥ ៨៥០ រៀល ក្នុង១លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm