មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសបដិសេធការរំសាយអាវុធ ឬ «ការគ្រប់គ្រងរបស់បរទេស»

2026/02/09 09:15:19 pm        86

មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន នឹងមិនបោះបង់ចោលអាវុធរបស់ខ្លួន ហើយក៏មិនទទួលយកអន្តរាគមន៍ពីបរទេស នៅក្នុងតំបន់ហ្កាហ្សាដែរ ដោយបានប្រឆាំងនឹងការទាមទាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក ខាលីដ ម៉េសាល (Khaled Meshal) បានថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងដូហានៃប្រទេស   កាតាថា៖«ការធ្វើឲ្យក្រុមតស៊ូ អាវុធរបស់ខ្លួន និងអ្នកដែលកំពុងតស៊ូនោះ ក្លាយជាឧក្រិដ្ឋជន គឺជារឿងមួយដែលយើងមិនគួរទទួលយកនោះទេ។

លោក ម៉េសាល ដែលពីមុនបានដឹកនាំក្រុមនេះ បាននិយាយថា៖«ដរាបណាមានការកាន់កាប់ នៅតែមានការតស៊ូ។ ការតស៊ូ គឺជាសិទ្ធិរបស់ប្រជាជនដែលស្ថិតនៅក្រោមការកាន់កាប់នោះ...នេះគឺអ្វីដែលប្រជាជនពិតជាមានមោទនភាព»។

ក្រុមហាម៉ាស ដែលជាចលនាអ៊ីស្លាមមួយ បានធ្វើការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។ ពួកគេបានបើកការវាយឆ្មក់ឆ្លងព្រំដែនដ៏ សាហាវមួយចូលទៅក្នុងអ៊ីស្រាអែលពីតំបន់ហ្កាហ្សា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបង្កឲ្យមានសង្គ្រាមជាថ្មីនេះ។

បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងដំណាក់កាលទី២ របស់ខ្លួន ដែលមើលឃើញពីការដកទ័ពចេញពីទឹកដីនេះ រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស រួមជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលជាបណ្តើរៗ។

ក្រុមហាម៉ាសបាននិយាយម្តងហើយម្តងទៀតថា ការរំសាយអាវុធ គឺជាខ្សែបន្ទាត់ក្រហម ទោះបីជាក្រុមនេះ បានបង្ហាញថា ខ្លួនអាចពិចារណាប្រគល់អាវុធរបស់ខ្លួនទៅឲ្យអាជ្ញាធរគ្រប់គ្រងប៉ាឡេស្ទីន នាពេលអនាគតក៏ដោយ។

មន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសនៅតែមានយុទ្ធជនប្រហែល ២០.០០០នាក់ និងកាំភ្លើង Kalashnikov ប្រហែល ៦០.០០០ ដើម នៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm