អ្នករាយការណ៍សិទ្ធិមនុស្ស​សរសើរ​កម្ពុជា ​ដោះស្រាយ​ដោយ​សន្តិវិធីករណី​អតីត​បុគ្គលិក​ណាហ្គាវើល

2022/03/17 09:18:48 pm        689

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកផ្លូវចរចារបញ្ចប់ ករណីបាតុកម្មដោយអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ ដោយសន្តិវិធី។

ក្នុងជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៦ មីនាឆ្នាំ២០២២នេះ ​នៅទីស្តីការក្រសួង ​តាមប្រព័ន្ធអនឡាញ​ដោយ​មាន​ការចូលរួមពីឯកឧត្តម អាន សុខខឿន ​ឯកអគ្គរាជទូត និង​ជា​តំណាង​ស្ថានបេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ​អ្នករាយការណ៍ពិសេសទទួល​បន្ទុកស្ថានភាព​សិទ្ធមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា​ ចំពោះបញ្ហាទាមទារនានា នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់​ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ​បានជម្រាបជូនពីការខិតខំរបស់កម្ពុជា ក្នុងការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​របស់អង្គការអន្តរជាតិខាងការងារ (ILO) គោលនយោបាយច្បាប់​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹងសិទ្ធិមនុស្ស ​ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន១៣ ​របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ផងដែរ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញច្បាប់ និងលិខិតបទដ្ឋាន​ពាក់ព័ន្ធ​ នឹងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារ​នៅកម្ពុជា​បានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋាន​អន្តរជាតិស្តីពីការងារ។

ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ក្រសួងបានសម្រួលនីតិវិធីនៃការ​ចុះ​បញ្ជី​សហជីព​ សម្រួលនីតិវិធីនៃការរក្សាបញ្ជិកា សម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជា​តំណាង​បំផុត ​លើកកម្ពស់សិទ្ធ ​និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់​តែ​ច្បាស់លាស់ ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។

ឯកឧត្តម បានលើកឡើងបន្តថា ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្ត​ស្តីពីសហជីព ​ជាពិសេសការចុះបញ្ជីសហជីព ការទទួលស្គាល់ភាពជាតំណាង​បំផុត និង​សិទ្ធសហជីព​ភាគ​តិចក្នុងការដោះស្រាយ​វិវាទ​ការងាររួម​នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដែលជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈបានចុះបញ្ជីសរុបចំនួនជាង ៥ ៧០០ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។

ចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្ស ​ជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួង​បានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ ​និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ ​និងការសហការជាមួយគម្រោងរោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ដែល​រហូតមកដល់ពេលនេះយើងអាចទប់ស្កាត់​បានមិនឱ្យមានការងារដោយបង្ខំទេ ហើយការប្រើប្រាស់​ពលម្មកុមារក៏ត្រូវបានទប់ស្កាត់​ជាបន្តបន្ទាប់ផងដែរ។

តាមរយៈកិច្ចប្រជុំនេះ ​ភាគីទាំងពីរ ​បានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិត ដែលបាន​នឹងកំពុងខិតខំអនុវត្ត ​ហើយសង្ឈឹមជឿជាក់ថា​កិច្ចសហប្រិតបត្តិការក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធការងារ ​នឹងបន្តចូលរួមកាន់តែ​ ប្រសើរថែមទៀត​ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm