សន្ដិសុខសុវត្ថិភាពល្អ ធ្វើឱ្យមានជើងហោះហើរត្រង់ ពីខេត្ដព្រះសីហនុទៅអន្ដរជាតិ ត្រូវ​បាន​តភ្ជាប់​ជា​បន្ដ​បន្ទាប់

2026/02/09 03:25:58 pm        194

រដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលអាកាសយានដ្ឋាន រៀបចំពិធីសម្ពោធជើងហោះហើរត្រង់ ថ្មី ឡើងវិញពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​រាម ក្រុងកំពង់សោម។

ការហោះហើរទៅកាន់អន្ដរជាតិ ត្រូវបានតភ្ជាប់ជាបន្ដបន្ទាប់ទាំងការហោះហើរត្រង់ ពិសេស​ទៅ​កាន់​ប្រទេសចិន និងការហោះហើរទៅមកតាមបណ្ដាប្រទេសនានា ព្រមទាំង​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ជាមួយ​​នោះ នាយករងអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ ក៏បានលើកឡើងបញ្ជាក់ថា ថ្ងៃ​នេះ ​គឺ​ជាពិធីសម្ពោធ​ជើងហោះហើរ លេខៈ ZA687 របស់ក្រុមហ៊ុន Sky Angkor Airline ដែល​នឹង​ធ្វើ​ការ​ហោះហើរពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន។ ពីការហោះហើរមានការកើនឡើងជាបន្ដបន្ទាប់ទាំងអន្ដរជាតិ និងក្នុងស្រុក ជា​មធ្យម​ជាង ៣០ជើង ក្នុងមួយសប្ដាហ៍ និងCharter flight (ជើងហោះហើរពាណិជ្ជកម្មឯកជន) ១ជើង​ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនោះ ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានផងដែរថា ការ​បើកឱ្យមានប្រព័ន្ធគមានគមន៍សម្បូរបែប ដែលមានច្រើនជម្រើស គីមានសារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូល​រួមលើកកម្ពស់វិស័យទេសចរណ៍ ជាមួយនឹង​សក្ដា​នុ​ពល​ធន​ធាន​ធម្មជាតិ​របស់​ខេត្ដ​ព្រះសីហនុ ពិតជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ​ឱ្យ​ចូល​មក​ខេត្ដ​ព្រះសីហនុ​បាន​ច្រើន​ដែលបានជួយបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​សម្រប​សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
2026/02/09 04:14:16 pm        1
សិក្ខាកាមជាង ៥០០នាក់មកពីក្រសួងស្ថាប័នចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​ការ​ប្រើប្រាស់​ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង
2026/02/09 04:05:56 pm        1
ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុក​តាំង​គោក និងស្រុកសន្ទុក ខេត្តកំពង់ធំ
2026/02/09 03:58:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងកម្លាំងអ៊ីស្រាអែលចាប់ខ្លួនមន្ត្រីមូលដ្ឋាន និងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសលីបង់

2026/02/09 05:01:51 pm
​អេហ្ស៊ីបថ្កោលទោសចំពោះការវាយប្រហារលើក្បួនរថយន្តជំនួយ និងមន្ទីរពេទ្យ នៅស៊ូដង់
2026/02/09 04:59:48 pm
​វ៉េណេស៊ុយអេឡា នឹងចាត់វិធានការឃុំខ្លួនក្នុងផ្ទះ សម្រាប់អ្នកនយោបាយប្រឆាំងដែលទើបមានសេរីភាព
2026/02/09 04:57:43 pm
​ចិន បញ្ជាក់ថា គោលនយោបាយ ចំពោះជប៉ុន នឹងមិនផ្លាស់ប្តូរដោយការបោះឆ្នោតតែម៉្យាងឡើយ
2026/02/09 04:55:16 pm
​ភ្នំពេញក្រោននៅតែបង្កើតភាពអស្ចារ្យចុងម៉ោង ដណ្ដើមបានបីពិន្ទុបន្ថែមពីណាហ្កា
2026/02/09 04:53:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/08 09:47:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/09 12:04:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 03:28:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am