ប្រព័ន្ធសុខាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រង និងឆ្លើយតបនឹងជំងឺកូវីដ-១៩

2022/03/17 09:29:36 pm        711

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលកម្ពុជា មានសមត្ថភាពក្នុងការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងរក្សាបាននូវនិរន្តរភាព នៃការផ្តល់សេវាថែទាំសុខភាពសារវ័ន្តជូនប្រជាពលរដ្ឋ នៅក្នុងបរិបទនៃការរាតត្បាតដោយជំងឺឆ្លង។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបិទកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ​សមិទ្ធផល​សុខាភិបាលឆ្នាំ២០២១ ​និងទិសដៅសុខាភិបាលឆ្នាំ២០២២ ​នាទីសី្តការក្រសួងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមទៀតថា វិស័យសុខាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍសង្គមកិច្ច-សេដ្ឋកិច្ច ​និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង​ដោយ​បាន​ថ​យចុះជា​បន្ត​បន្ទាប់​នូវ​អត្រាស្លាប់របស់មាតា ​ទារក និងកុមារ ​និងអត្រាឈឺ​ និង​អត្រាស្លាប់​ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ ​និង​គ្រុនឈាម​ជាដើម។

វឌ្ឍភាព​វិស័យសុខាភិបាល​សម្រេចបាន ​អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា​ក្រោម​ការដឹកនាំដ៏​ប៉ិនប្រសប់​ ឈ្លាសវៃ ម៉ឺងម៉ាត់ ​និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​រក្សាបានសន្តិភាព ​និងស្ថេរភាពនយោបាយដែល​ជាមូលដ្ឋានគ្រឹះនៃការ​អភិវឌ្ឍ ការរស់នៅ​សុខដុមរមនា​របស់ប្រជាពលរដ្ឋ ​ការដោះស្រាយបញ្ហាប្រឈម​ នៃ​ការរាតត្បាត នៃជំងឺកូវីដ-១៩​ និងការបង្កើនចំណាយលើប្រព័ន្ធគាំពារសុខភាព​សង្គម​សម្រាប់គ្រួសារក្រីក្រ និង​ក្រុមជាគោលដៅ​ដទៃទៀត។

ជាមួយគ្នានោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ឡើងធ្វើ​របាយការណ៍អំពីដំណើរការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​បញ្ជាក់ថា ​ក្នុងរយៈពេល២ឆ្នាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩​ ក្រសួងសុខាភិបាលធានាថា​ មិនខ្វះសម្ភារៈ​ បរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ នោះឡើយ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​សូមក្រើនរំលឹកដល់មន្រ្តី បុគ្គលិកសុខាភិបាល​គ្រប់​លំដាប់​ថ្នាក់ ​ការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩ ​នៅ​តែជាបញ្ហាគំរាមកំហែងដល់​សុខភាព​សាធារណៈ វិស័យ​សង្គមកិច្ចសេដ្ឋកិច្ច។ ដូច្នេះ​ត្រូវពង្រឹងកិច្ចសហការឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាង​វិស័យ​សុខាភិបាល​ វិស័យពាក់ព័ន្ធ ​និងរដ្ឋបាលថ្នាក់ក្រោមជាតិ ​ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់របស់​ប្រជាពលរដ្ឋឲ្យអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវវិធានសុខាភិបាល ​និងសេចក្តីណែនាំនានារបស់​រាជ​រដ្ឋាភិបាល ​និងក្រសួងសុខាភិបាល​ ដើម្បីរក្សាសុខភាព​ និងបង្ការជំងឺ ​ជាពិសេសជំងឺកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm