ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុក​តាំង​គោក និងស្រុកសន្ទុក ខេត្តកំពង់ធំ

2026/02/09 03:58:46 pm        122

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុកតាំងគោក និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការ​អនុវត្ត​គោល​នយោបាយ​ស្តីពី​ការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និង​ការ​ឆ្លុះ​បញ្ចាំង​ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។

កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ក្រុម​ប្រឹក្សា​ឃុំ ស​រុបចំនួន៦៩នាក់ នៅសាលាស្រុកបារាយណ៍។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​នាំ​នូវ​ការ​ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុម​ប្រឹក្សា​ឃុំ​ទាំង​អស់ប្រកបដោយក្តីនឹករលឹក។ ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូម​បន្ត​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះ​បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុម​សមាជិកា​ព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ព្រឹ​ទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាប​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​រួម​គ្នា​ដោះ​ស្រាយ​។

នៅចុងបញ្ចប់​នៃ​កម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយ​ចំនួន​ដល់​រដ្ឋ​បាល​ស្រុក និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ៕

អត្ថបទដែលទាក់ទង

រដ្ឋសភាកម្ពុជា ចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោក (WHO) ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពពិភពលោក នាពេលឆាប់ៗខាងមុខ
2026/02/09 07:34:48 pm        1
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ប្តេជ្ញាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក
2026/02/09 07:01:01 pm        1
ជន​បរទេស​សរុប ៤២៨នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់
2026/02/09 06:05:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សរាប់ម៉ឺននាក់នាំគ្នាតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីស្រាអែលទៅកាន់អូស្រ្តាលី

2026/02/09 08:42:17 pm
​ចិនអះអាងថា លោកមហាសេដ្ឋី Jimmy Lai សមនឹងទទួលទោសធ្ងន់ធ្ងរពីច្បាប់
2026/02/09 08:41:53 pm
​រដូវរងាប្រែក្លាយព្រែកជីកនិមិត្តរូបនៅទីក្រុង St. Petersburg ក្លាយជាស្ទឹងទឹកកក
2026/02/09 08:41:06 pm
​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរំពឹងថានឹងជួបលោក Trumpនៅអាមេរិកនាថ្ងៃពុធខាងមុខនេះ
2026/02/09 08:40:25 pm
​លោក Lavrov ៖ គ្មានអនាគតភ្លឺស្វាងនោះទេសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក
2026/02/09 08:39:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/09 12:04:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 03:28:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am