តំណែងរបស់លោក Starmer កំពុងប្រឈមហានិភ័យ ខណៈជំនួយការសំខាន់លាលែងពីតំណែង

2026/02/09 11:30:40 pm        72

អនាគតរបស់លោក Keir Starmer កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ បន្ទាប់ពីមានបញ្ហាប្រឈម ដោយសារការតែងតាំងលោក Peter Mandelson ជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលនាំឲ្យជំនួយការជិតស្និទ្ធបំផុតរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលាលែងពីតំណែង។

លោក Morgan McSweeney បានចុះចេញពីការធ្វើតួនាទីជានាយសេនាធិការ កាលពីថ្ងៃអាទិត្យ (ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយនិយាយថា លោកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការផ្ដល់ដំបូន្មានរបស់លោក ឲ្យជួលលោក Mandelson ជាបេសកជនរបស់សហរដ្ឋអាមេរិក ទោះបីជាអតីតអ្នកនយោបាយចាស់វស្សារបស់គណបក្សការងាររូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកហិរញ្ញវត្ថុ គឺលោក Jeffrey Epstein ដែលត្រូវបានផ្ដន្ទាទោស ជុំវិញសំណុំរឿងផ្លូវភេទលើកុមារក៏ដោយ។ ហើយទាំងអ្នកគាំទ្រ និងគូប្រជែងរបស់លោក Starmer កត់សម្គាល់ដូចគ្នាថា អ្នកដែលបានសម្រេចតែងតាំងលោក Mandelson នៅតែកាន់តំណែងដដែល។

បើយោងតាមបុគ្គលដឹងបញ្ហានេះ ដែលបាននិយាយដោយមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មន្ត្រីក្នុងការិយាល័យនាយករដ្ឋមន្ត្រី កំពុងត្រៀមខ្លួនប្រឈមជាមួយរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ដែលអាចនឹងប្រាប់ជាសម្ងាត់ដល់នាយករដ្ឋមន្ត្រីឲ្យឈរនៅម្ខាង ឬគំរាមលាលែងពីតំណែងរបស់ពួកគេ ប្រសិនបើលោកមិនធ្វើអ្វីសោះ។ ជំនួយការម្នាក់របស់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា វាមានភាពមិនច្បាស់លាស់នោះឡើយថា តើលោក Starmer នឹងនៅអាចបន្តតំណែងដល់ចុងសប្ដាហ៍បានដែរ ឬយ៉ាងណា។

ការបាត់បង់មេគំនិតដែលជួយឲ្យគណបក្សការងារឈ្នះការបោះឆ្នោតក្នុងសំឡេងដ៏លើសលប់ នៅឆ្នាំ២០២៤ ធ្វើឲ្យនាយករដ្ឋមន្ត្រីប្រឈមនឹងបញ្ហា ខណៈដែលសមាជិករដ្ឋាភិបាលពេញដោយខកចិត្តកំពុងចង់ឲ្យមានការផ្លាស់ប្តូរតួនាទីនៅទីកំពូល ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wes Streeting និងអតីតឧបនាយករដ្ឋមន្ត្រី លោកស្រី Angela Rayner ត្រូវបានលើកឡើងថា ជាបេក្ខជនអាចនឹងស្នងតំណែងលោក Starmer៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm