លោក LAVROV៖ រុស្ស៊ីនៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ខណៈដែលជនជាតិអាមេរិកបង្កើតឧបសគ្គ

2026/02/10 01:41:56 am        60

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍អន្តរជាតិ TV BRICS ថា ទីក្រុងមូស្គូនៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ប៉ុន្តែជនជាតិអាមេរិក កំពុងបង្កើតឧបសគ្គជាច្រើន។

លោកបានកត់សម្គាល់ថា៖«ខណៈដែលនៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ រួមទាំងមហាអំណាចដូចជាសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ចិន ឥណ្ឌូនេស៊ី និងប្រេស៊ីល រុស្ស៊ីកំពុងប្រឈមនឹងស្ថានភាព«ដែលអាមេរិកផ្ទាល់បង្កើតឧបសគ្គសិប្បនិម្មិត»។

ក្នុងន័យនេះ លោក ឡាវរ៉ូវ បានចង្អុលបង្ហាញថា ជំហានបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន បានបង្ខំរុស្ស៊ី «ឲ្យ ស្វែងរកមធ្យោបាយសុវត្ថិភាពបន្ថែមសម្រាប់ការអភិវឌ្ឍគម្រោងហិរញ្ញវត្ថុ សេដ្ឋកិច្ច សមាហរណកម្ម និង  ភស្តុភារកម្មរបស់យើងជាមួយក្រុមប្រទេសប្រ៊ីក (BRICS)»។

ប្រមុខការទូតរុស្ស៊ីរូបនេះ បានចង្អុលបង្ហាញថា ក្នុងអំឡុងពេលធ្វើជាប្រធាន BRICS របស់ទីក្រុងមូស្គូ ក្នុងឆ្នាំ ២០២៤ នៅឯកិច្ចប្រជុំកំពូល Kazan «គំនិតផ្តួចផ្តើមមួយចំនួនរបស់រុស្ស៊ី ត្រូវបានអនុម័តសម្រាប់ការអនុវត្ត រួមទាំងវេទិកាទូទាត់ជំនួស យន្តការសម្រាប់ការទូទាត់ជារូបិយប័ណ្ណជាតិ មធ្យោបាយធានារ៉ាប់រងឡើងវិញសម្រាប់ពាណិជ្ជកម្មអន្តរ BRICS និងជាមួយដៃគូ BRICS ការបង្កើតការផ្លាស់ប្តូរគ្រាប់ធញ្ញជាតិ និងវេទិកាវិនិយោគថ្មី»។ លោក ឡាវរ៉ូវ បានបញ្ជាក់ថា៖«គំនិតផ្តួចផ្តើមទាំងនេះ មិនមានបំណងបង្កហេតុប្រឆាំងនឹងនរណាម្នាក់ឡើយ ជាពិសេសសហរដ្ឋអាមេរិក ប៉ុន្តែផ្ទុយទៅវិញ វាកើតចេញពីការពិតដែលថា សហរដ្ឋអាមេរិកដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើដំណើរការទាំងអស់ នៅក្នុងវិស័យទាំងនេះ ហើយទាមទារសម្បទានឯកតោភាគី»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        27
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm