ជប៉ុនចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ

2026/02/10 01:43:48 am        80

ជប៉ុនបានបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ នៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បន្ទាប់ពីការប៉ុនប៉ងនៅមុននេះ ត្រូវបានផ្អាកយ៉ាងលឿនរហ័ស ដោយសារមានបញ្ហាតិចតួច។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រ Kashiwazaki-Kariwa នៅក្នុងតំបន់ Niigata បានចាប់ផ្តើមឡើងវិញនៅម៉ោង ២រសៀល (ម៉ោងក្នុងស្រុក)។ បញ្ហា ដោយសារប្រព័ន្ធសំឡេងរោទិ៍ប្រកាសអាសន្ន កាលពីខែមករា បានបង្ខំឲ្យផ្អាកការចាប់ផ្តើមឡើងវិញលើកដំបូងរបស់រោងចក្រនេះ គិតចាប់តាំងពីមានគ្រោះមហន្តរាយនៅរោងចក្រ Fukushima ឆ្នាំ២០១១។

រោងចក្រនេះត្រូវបានផ្អាកដំណើរការ ចាប់តាំងពីជប៉ុនបានបញ្ឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ក្រោយគ្រោះរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានធ្វើឲ្យរ៉េអាក់ទ័រចំនួន ៣ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima មានបញ្ហា។

ប៉ុន្តែនាពេលនេះ ប្រទេសជប៉ុនកំពុងងាកទៅរកថាមពលអាតូមិកវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល សម្រេចបានអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ និងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង ដោយសារបញ្ញាសិប្បនិម្មិត។

នាយករដ្ឋមន្ត្រីអភិរក្សនិយម លោកស្រី Sanae Takaichi ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតយ៉ាងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែកុម្ភៈ បានលើកកម្ពស់ថាមពលនុយក្លេអ៊ែរ ដើម្បីផ្តល់ថាមពលដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅតំបន់អាស៊ីមួយនេះ។

ដំបូងឡើយ ក្រុមហ៊ុន TEPCO បានចាត់វិធានការចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រមួយ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៧ នៅរោងចក្រ Kashiwazaki-Kariwa កាលពីថ្ងៃទី២១ ខែមករា ប៉ុន្តែបានផ្អាក់ដំណើរការវា នៅថ្ងៃបន្ទាប់ ដោយសារសំឡេងរោរិ៍ប្រកាសអាសន្នពីប្រព័ន្ធត្រួតពិនិត្យបានបន្លឺឡើង។ ក្រុមហ៊ុនបានកែតម្រូវសំឡេងរោទិ៍ប្រកាសអាសន្ន ខណៈម៉ាស៊ីនរ៉េអាក់ទ័រប្រតិបត្តិាករ ប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm