លោក Putin និយាយ​ថា ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ដំណើរ​ការ​ល្អ​

2022/03/17 10:06:56 pm        2.2 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ឡើងវិញ​ នូវ​ហេតុផលរបស់លោក​សម្រាប់​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ដោយ​ដាក់​កំហុស​លើ​ទីក្រុង​គី​វចំពោះ​ការបំផ្លាញកិច្ចព្រមព្រៀង​ទីក្រុង Minsk ប្រទេស​បេឡា​រុស​។

​លោក Putin បាន​និយាយថា អាជ្ញាធរ​ទីក្រុង​គី​វមិន​ត្រឹមតែ​មិន​អើពើ និង​បំផ្លាញ​ការអនុវត្តន៍​កញ្ចប់វិធានការ​ទីក្រុង Minsk សម្រាប់​ការដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​មុន ពួកគេ​ថែមទាំង​បដិសេធ​ជា​សាធារណៈ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​។​ ​លោក Putin ​និយាយថា ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​នកំពុង​ធ្វើឡើងដោយ​ជោគជ័យ ស្របតាមផែនការ​ដែល​បានអនុម័ត​ជាមុន ហើយ​រាល់​កិច្ច​ការដែល​បានកំណត់​នឹងត្រូវ​ដោះស្រាយ​។

​លោក Putin បាន​និយាយ​ថា យើង​នឹង​ធានាបាន​នូវ​សុវត្ថិភាព​ប្រទេស​រុស្ស៊ី និង​ប្រជាជន​របស់​យើងដោយ​ភាពជឿជាក់ ហើយ​នឹងមិន​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើជា​ស្ពាន​ឆ្លង សម្រាប់​សកម្មភាព​ឈ្លានពានមកលើ​ប្រទេស​របស់​យើងឡើយ​។​ ​ជាមួយគ្នានេះលោក Putin​ បាន​និយាយថា ​គោលដៅ​មិនមែនជា​ការកាន់កាប់​អ៊ុយ​ក្រែ​ន​នោះទេ​។ លោក Putin បានចាត់ទុក​ការបង្ក​ក​ផ្នែក ​នៃ​ប្រាក់​បម្រុង​ប្តូរប្រាក់​បរទេស​របស់​ធនាគារ​រុស្ស៊ី​ថា ​ខុសច្បាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1057
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        519
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm