ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ស្វាគមន៍​កីឡាករ​ប្រណាំង​ម៉ូតូ​ពិភពលោក​មុន​ការប្រកួត MotoGP លើក​ដំបូង​ក្នុង​រយៈពេល ២៥​ឆ្នាំ​

2022/03/17 10:14:14 pm        238

​ប្រណាំង​ម៉ូតូ​៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ស្វាគមន៍​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ប្រណាំង​ម៉ូតូពិភពលោកនៅ​វិមាន​ប្រធានាធិបតី មុន​ការប្រកួតប្រណាំង MotoGP ជា​លើកដំបូង​លើ​ទឹកដី​ឥណ្ឌូនេស៊ី​ក្នុង​រយៈពេល ២៥ឆ្នាំ​។

​​បន្ទាប់ពី​ជួប​សំណេះសំណាល​រួច​លោក Joko Widodo ដែលជា​មនុស្ស​ចូលចិត្ត​ម៉ូតូ​ដែរនោះ ក៏បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ដែរ​តែ​មិនមែន​ម៉ូតូ​ប្រណាំង​ឡើយ អមដោយ​ស្នាមញញឹម​របស់​កីឡាករ​លំដាប់​ពិភពលោក​ដូចជា Marc Marquez ជាដើម​។ ​សំបុត្រ​ចូលរួម​ទស្សនា​ផ្ទាល់​សំរាប់​ការប្រកួត​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​លក់​ចេញ​អស់​គ្មាន​សល់​ឡើយ​នៅ​ទីលានប្រណាំង​យានយន្ត Mandalika នៅលើ​កោះ Lombok ដែល​នៅ​ភាគ​ខាងកើត​កោះ​បាលី​។ ​យ៉ាងណាក្តី​ទីលានប្រណាំង​មួយ​នេះក៏​រង​ការរិះគន់​មួយចំនួន​ដែរ ​ពី​ផលប៉ះពាល់​ទៅលើ​ប្រជាជន​រស់​នៅក្បែរនោះ មួយចំនួន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ និង​មួយចំនួន​ដែល​មិន​ផ្លាស់ប្តូរ​ទីលំនៅ​បាន​រអ៊ូរទាំ​ពី​បញ្ហា​បរិស្ថាន​។​

​​ជាមួយគ្នា​នោះដែរ​នៅពេល​ជិះ​សាកល្បង​កាលពី​ខែ​មុន កីឡាករ​មួយចំនួន​ក៏បាន​រិះគន់​ពី​ទីលាន​នេះដែរ​ដោយ​ថា ផ្លូវ​មាន​កន្លែង​ខ្លះ​បែក​ក្រហែង ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​កីឡាករ​អំឡុងពេល​ប្រណាំង​។ ​យ៉ាងណាក្តី​អ្នករៀបចំ​បានទទួល​ដឹង​បញ្ហា​ទាំងនេះ និង​ដោះស្រាយ​រួចរាល់​ទាន់ពេលវេលា​ផងដែរ​មុន​ការប្រកួត​ចុង​សប្តាហ៍​នេះ​។ សូមបញ្ជាក់ថា MotoGP ចាប់ផ្តើម​រដូវ​កាល ២០២២ បាន​មួយ​ទីលាន​ហើយ​កាលពី​ថ្ងៃទី៦ ខែ​មីនា​នេះ​នៅ​ប្រទេស​កាតា​ដែល​ឈ្នះ​ដោយ​កីឡាករ​អ៊ីតាលី Enea Bastianini៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm