លោកស្រីនាយករដ្ឋមន្ត្រី Takaichi សម្លឹងរកកំណែទម្រង់រដ្ឋធម្មនុញ្ញ បន្ទាប់ពីឈ្នះការបោះឆ្នោតយ៉ាងច្រើនលើសលប់

2026/02/10 05:46:39 pm        97

លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បាននិយាយកាលពីថ្ងៃចន្ទ៩ កុម្ភៈសប្ដាហ៍នេះ ថា      រដ្ឋាភិបាលរបស់លោកស្រី ផ្តោតលើសន្តិសុខជាតិ បន្ទាប់ពីជ័យជម្នះដ៏ច្រើនលើសលប់របស់គណបក្សប្រជាធិបតេយ្យសេរី ( LDP )របស់លោកស្រី នៅក្នុងការបោះឆ្នោតសកលថ្ងៃអាទិត្យ ៨ កុម្ភៈ។

លោកស្រី Takaichi បាននិយាយថា “កាលពីម្សិលមិញ ប្រជាជននៃប្រទេសយើងបានរុញយើងយ៉ាងខ្លាំងទៅមុខ ដោយជំរុញឱ្យយើងបន្តការផ្លាស់ប្តូរគោលនយោបាយ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ”។

ទំហំនៃជ័យជម្នះ ដោយរដ្ឋាភិបាលចម្រុះទទួលបានសំឡេង៣៥២ អាសនៈក្នុងចំណោម ៤៦៥ អាសនៈនៅក្នុងសភាជាន់ទាបនៃសភាជប៉ុន បានធ្វើឱ្យការប្រឆាំងក្នុងស្រុកចំពោះរបៀបវារៈសន្តិសុខដ៏តឹងរ៉ឹងរបស់លោកស្រី Takaichi ថយចុះ ដោយលើកទឹកចិត្តផែនការឱ្យបន្តពង្រីកវិស័យការពារជាតិ ដែលប្រទេសចិនបានថ្កោលទោសថាជាការវិលត្រឡប់ទៅរកយោធានិយម។

លោកស្រី Takaichi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ប្រទេសជប៉ុននៅតែបើកចំហចំពោះទម្រង់ផ្សេងៗនៃការសន្ទនាជាមួយប្រទេសចិន។ កាលពីខែវិច្ឆិកា លោកស្រីបានបង្កឱ្យមានព្យុះភ្លៀងការទូតជាមួយទីក្រុងប៉េកាំង ដោយលើកឡើងថា ប្រទេសជប៉ុនអាចឆ្លើយតបដោយយោធាចំពោះការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដឹកនាំដោយលទ្ធិប្រជាធិបតេយ្យ ប្រសិនបើចិនក៏គំរាមកំហែងដល់ទឹកដីជប៉ុនផងដែរ។

មេដឹកនាំជប៉ុនរូបនេះ ក៏បានសម្តែងការគាំទ្រចំពោះគោលដៅសន្តិសុខដែលត្រូវបានហាមប្រាមជាយូរមកហើយដែរ ដោយកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុន ដើម្បីទទួលស្គាល់កងកម្លាំងស្វ័យការពារជាយោធា ជាផ្លូវការ ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm