កងកម្លាំងរុស្ស៊ី បង្កើនសម្ពាធលើសមរភូមិនៅទិស Pokrovsk របស់អ៊ុយក្រែន ខណៈការប្រយុទ្ធកំពុងក្ដៅគគុក

2026/02/10 05:54:16 pm        104

យោធារបស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទ (៩ កុម្ភៈ) ថា កងកម្លាំងរុស្ស៊ី កំពុងព្យាយាមវាយរុញទៅមុខនៅជុំវិញទីក្រុង Pokrovsk ភាគខាងកើតរបស់អ៊ុយក្រែន ក្នុងក្ដីសង្ឃឹមថា នឹងអាចបញ្ចប់យុទ្ធនាការរយៈពេលជាច្រើនខែរបស់ខ្លួន ដើម្បីដណ្តើមយកមជ្ឈមណ្ឌលយុទ្ធសាស្ត្រមួយនេះ ខណៈទីក្រុងមូស្គូ កំពុងព្យាយាមដណ្តើមយកទឹកដីតំបន់ Donetsk ទាំងមូល។

អ៊ុយក្រែន កំពុងជួបការលំបាកដើម្បីបញ្ឈប់ការវាយរុលទៅមុខយឺតៗរបស់រុស្ស៊ី នៅជុំវិញតំបន់ Pokrovsk និងកន្លែងផ្សេងទៀត តាមបណ្តោយសមរភូមិជួរមុខប្រវែង ១.២០០គីឡូម៉ែត្រ ខណៈទីក្រុងគីវ ក៏កំពុងស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក លើការឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ឆ្នាំ នៅក្នុងកិច្ចចរចាសន្តិភាពដែលកំពុងបន្ត។

នាយសេនាធិការអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួននៅតែកាន់កាប់ផ្នែកខាងជើងនៃទីក្រុង Pokrovsk ដែលធ្លាប់មានប្រជាជនមុនសង្គ្រាមចំនួន ៦ម៉ឺននាក់ ហើយក៏កំពុងការពារទីក្រុងមួយទៀតឈ្មោះ Myrnohrad ដែលនៅក្បែរនោះផងដែរ។ ទីក្រុង Pokrovsk នេះគឺជាចំណុចប្រសព្វផ្លូវដែក និងជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចាប់តាំងពីឆ្នាំមុនមក។ ការដួលរលំរបស់ក្រុងនេះ នឹងក្លាយជាជ័យជម្នះដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីខ្លួនបានដណ្តើមយកទីក្រុង Avdiivka ភាគខាងកើតនៅដើមឆ្នាំ២០២៤។

នៅចុងឆ្នាំមុន រុស្ស៊ីអះអាងថា ខ្លួនបានដណ្តើមយកទីក្រុង Pokrovsk នេះរួចទៅហើយ ប៉ុន្តែអ៊ុយក្រែនបានបដិសេធ។ រយៈពេលជិត ៤ឆ្នាំបន្ទាប់ពីប្រតិបត្តិការយោធាពិសេសទ្រង់ទ្រាយធំរបស់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានកាន់កាប់ស្ទើរតែ ១ភាគ៥ នៃទឹកដីអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីម៉េ និងផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានកាន់កាប់មុនសង្គ្រាម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm