សហរដ្ឋអាមេរិក បន្ទាបពន្ធបង់ក្លាដែស មកត្រឹម ១៩% និងការលើកលែងមួយចំនួន ក្នុងកិច្ចព្រមព្រៀងថ្មី

2026/02/10 07:09:57 pm        82

ប្រទេសបង់ក្លាដែស ទទួលបានការកាត់បន្ថយពន្ធគយមកត្រឹម ១៩% របស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទ (៩ កុម្ភៈ) ដោយផ្តល់នូវការលើកលែងមួយចំនួនសម្រាប់វាយនភណ្ឌ និងសម្លៀកបំពាក់ ដែលផលិតពីវត្ថុធាតុដើមរបស់សហរដ្ឋអាមេរិក។

សេតវិមានបាននិយាយថា បង់ក្លាដែស បានយល់ព្រមផ្តល់សិទ្ធិចូលទីផ្សារប្រកបដោយការអនុគ្រោះដ៏សំខាន់ សម្រាប់ទំនិញឧស្សាហកម្ម និងកសិកម្មរបស់សហរដ្ឋអាមេរិក រួមទាំងសារធាតុគីមី ឧបករណ៍វេជ្ជសាស្ត្រ គ្រឿងចក្រ ព្រមទាំងផលិតផលជាច្រើនទៀត។ សេតវិមានបានបន្ថែមថា បង់ក្លាដែសក៏នឹងបន្ធូរបន្ថយរបាំងមិនមែនពន្ធគយផងដែរក្នុងចំណោមចំណុចជាច្រើនផ្សេងទៀត។

ភាគីទាំងពីរក៏បានកត់សម្គាល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ និងកិច្ចព្រមព្រៀងនាពេលខាងមុខ រួមទាំងការទិញយន្តហោះ ការទិញផលិតផលកសិកម្មរបស់អាមេរិកប្រមាណ ៣,៥ ពាន់លានដុល្លារ និងការទិញផលិតផលថាមពលរបស់អាមេរិកប្រមាណ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ១៥ឆ្នាំ។

កិច្ចព្រមព្រៀងថ្មីនេះបានផ្ដល់ភាពច្បាស់លាស់ជាងមុនសម្រាប់បង់ក្លាដែស។ ដំបូងឡើយ កាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ ប្រទេសអាស៊ីខាងត្បូងមួយនេះ ធ្លាប់ទទួលការកាត់បន្ថយពន្ធគយរបស់អាមេរិក ម្ដងរួចទៅហើយ លើការនាំចេញរបស់ខ្លួនមកត្រឹម ២០% ពោលគឺធ្លាក់ចុះពីអត្រា ៣៧% ដំបូង របស់ទីក្រុងវ៉ាស៊ីនតោន ដែលផ្តល់នូវភាពធូរស្បើយដល់ស្ថាប័ននាំចេញសម្លៀកបំពាក់របស់ប្រទេស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm