សមាជិកព្រឹទ្ធសភាអាមេរិកធ្វើទស្សនកិច្ចកោះហ្គ្រីនលែនដើម្បី «កសាងទំនុកចិត្តឡើងវិញ» ដែលធ្វើឲ្យបែកបាក់ដោយលោកTrump

2026/02/10 07:26:42 pm        75

សមាជិកសភាបានប្រកាសថា គណៈប្រតិភូសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយក្រុម បានធ្វើទស្សនកិច្ចនៅដែនដីហ្គ្រីនលែន កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ដើម្បី «កសាងទំនុកចិត្តឡើងវិញ» ដែលបានធ្វើឲ្យបែកបាក់ដោយការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដាក់បញ្ចូលជាឧបសម្ព័ន្ធកោះនៅមហាសមុទ្រអាកទិកមួយនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបដោយការគំរាមដដែលៗក្នុងការយកដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះមកគ្រប់គ្រងប្រសិនបើចាំបាច់ត្រូវប្រើប្រាស់កម្លាំង ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសរុស្ស៊ី និងចិន។

លោកស្រី Lisa Murkowski សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ត្រឹមតែពីរបីប្រយោគ និងពាក្យពីរបីម៉ាត់ប៉ុណ្ណោះ ទំនុកចិត្តដែលត្រូវបានបង្កើតឡើងចាប់តាំងពីសង្គ្រាមលោកលើកទី២មក ត្រូវបានរលាយបាត់ និងចុះខ្សោយ»។ «យើងចាំបាច់ត្រូវខិតខំធ្វើការដើម្បីកសាងទំនុកចិត្តនោះឡើងវិញ»។ គណប្រតិភូ ត្រូវបានកំណត់ពេលឱ្យជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃកោះមួយនេះ លោក Vivian Motzfeldt។ កាលពីខែមុន លោក Trump បានដកចេញការគំរាមកំហែងដដែលៗក្នុងការដណ្តើមយកដែនដី Greenland មកគ្រប់គ្រង បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» ជាមួយប្រមុខសម្ព័ន្ធយោធា NATO លោក Mark Rutte ដើម្បីធានាបាននូវឥទ្ធិពលរបស់សហរដ្ឋអាមេរិកកាន់តែធំធេង។ ក្រុមការងាររបស់អាមេរិក-ដាណឺម៉ាក-កោះហ្គ្រីនលែន ត្រូវបានបង្កើតឡើងដើម្បីពិភាក្សាអំពីក្តីបារម្ភផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់មហាសមុទ្រអាកទិក ប៉ុន្តែព័ត៌មានលម្អិតពុំទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm