អនុប្រធានទី១រដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារអន្តរសភាអាស៊ាន (AIPA) សម្រាប់ឆ្នាំ២០២៦

2026/02/10 08:24:41 pm        161

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ប្រតិទិន​ការងារ​ប្រចាំ​ឆ្នាំ២០២៦ របស់អន្តរសភា អាស៊ាន (AIPA)។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមលោកជំទាវជាតំណាងរាស្ត្រដែល ទទួលបន្ទុក​ការងារ​អន្តរ​សភា ​អាស៊ាន អាយប៉ា និងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរួមចូលរួម ផ្តោត​លើ​របៀប​វារៈ​ការងារសំខាន់ៗ ជាច្រើន រួមមាន ការរំលឹកអំពី​សមាសភា​ព​ទទួល​បន្ទុក​តាម​គណៈកម្មាធិ​ការ​នានា របស់អាយប៉ានិងការពិភាក្សា លើការត្រៀមលក្ខណៈចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ជាតិ​នានា​ក្នុង​ឆ្នាំ២០២៦នេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងអំពីប្រវត្តិនិងការវិវត្តរបស់អាយប៉ា ដោយរំលឹកថា សភា​នៃ រដ្ឋសមា ជិក អាស៊ាន​បាន​ចាប់​ផ្តើម​បង្កើត​វេទិកា​សហប្រតិបត្តិការសភានេះតាំងពី​ឆ្នាំ១៩៧៥ ហើយ​បាន​វិវត្តទៅជាអង្គការអន្តរ សភា អាស៊ាន (AIPO) ក្នុងឆ្នាំ១៩៧៧។ ដោយឡែក សភា​កម្ពុជា​បានចូលជាសមាជិកសង្កេតការណ៍ ពិសេស នាឆ្នាំ១៩៩៧ និងបានក្លាយជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ១៩៩៩។ រហូតមកដល់ឆ្នាំ២០០៦ ទើបអង្គការ នេះត្រូវ បានប្តូរឈ្មោះជាផ្លូវការមកជា "អន្តរ​សភាអាស៊ាន" (AIPA) វិញ។

ក្នុងនាមជាសមាជិកសកម្ម សភាកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាចំនួន ៣​លើករួចម​ក ហើយ គឺក្នុងឆ្នាំ២០០៤ ឆ្នាំ២០១១ និងឆ្នាំ២០២២ ព្រម​ទាំង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​សំខាន់​ៗ​ជាច្រើនទៀតដូចជា កិច្ច ប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀន (AIPACODD) និងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាដើម។

សម្រាប់​ប្រតិទិនការងារឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានអាយប៉ាបានគ្រោងកម្មវិធីចំនួន ៣២ ដែល​ក្នុងនោះរដ្ឋសភា កម្ពុជា បាន និងកំពុង​ត្រៀម​លក្ខណៈ​មិន​ត្រឹម​តែ​ចូល​​រួម​កិច្ចប្រ​ជុំ​សំខាន់​ៗ​របស់​អាយ​ប៉ាប៉ុណ្ណោះទេ ប៉ុន្តែសភាកម្ពុជាក៏នឹងត្រៀមនូវ​ទស្សន​ទាន​គន្លឹះ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​ជា​ធាតុ​ចូលសំដៅដល់ការរីកចម្រើនរួមរបស់គ្រួសារអាយប៉ាផងដែរ។

តាមរយៈ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ក៏​បាន​ផ្តោត​លើ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​សភា​ស្តីពី​ការ​បង្ការ និងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងអំពើភេរវកម្ម ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅទីក្រុងម៉ានីល នាពេល ឆាប់ៗខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការជំនាញទាំង ៥ របស់​អាយប៉ា រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តជំរុញ សហប្រតិបត្តិការតំបន់ឱ្យកាន់តែរឹងមាំ ឆ្លើយតប​ទៅនឹងច​ក្ខុ​វិស័យ​អាស៊ាន​​ឆ្នាំ២០៤៥។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែង បំពេញ​ការ​ងារ និងការទទួល ខុសត្រូវ របស់ខ្លួន ឲ្យសម្រេចបាន​ជោគជ័យ​តាម​ផែន​ការ​គ្រោង​ទុក​ឆ្លើយ​តបទៅ​នឹង​ការប្តេជ្ញាចិត្ត និងការចង់បាន របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរ​បស់​សម្តេច​មហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ក្នុងការបង្កើនសមត្ថភាព មន្ត្រីជំនាញ និងសមាជិកសភា ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហាប្រឈមជាសកល និងការអភិវឌ្ឍតាមចក្ខុវិស័យ អាស៊ាន​ឆ្នាំ​២០៤៥​ខាង​មុខ​។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា ក៏បានកោតសរសើរ និង វាយ តម្លៃខ្ពស់ ជូនសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំ នានារបស់អន្តរសភា អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm