លោក ABBAS ព្រមានប្រឆាំងការបញ្ចូលទឹកដីរបស់អ៊ីស្រាអែល និងជំរុញឲ្យលោក TRUMP ធ្វើអន្តរាគមន៍

2026/02/10 09:04:42 pm        118

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានព្រមានអំពីការដាក់បញ្ចូលទឹកដីតំបន់វេសបែង(West Bank)ជារបស់អ៊ីស្រាអែល ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ ជាមួយព្រះមហាក្សត្រ Abdullah ទី២ នៃប្រទេសហ្ស៊កដានី នៅទីក្រុងអាម៉ាន ( Amman)។

លោក អាបាស បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន និងការបញ្ចូលទឹកដីទឹកដីតំបន់វេសបែងជារបស់អ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa។

លោក អាបាស និងព្រះមហាក្សត្រ Abdullah បានថ្កោលទោសចំពោះការសម្រេចចិត្តថ្មីៗដែលធ្វើឡើងដោយមន្ត្រីអ៊ីស្រាអែល ដែលមានគោលបំណងធ្វើឲ្យការដាក់បញ្ចូលទឹកដីតំបន់វេសបែងកាន់តែជ្រៅឡើង ពង្រីកការតាំងទីលំនៅ និងធ្វើឲ្យប៉ះពាល់ដល់ទីក្រុង Hebron និងវិហារ Ibrahimi។

លោក អាបាស បានព្រមានអំពីហានិភ័យចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសការកើនឡើងភាពតានតឹង នៅទីកន្លែងពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនា នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម អំឡុងខែបុណ្យរ៉ាម៉ាដានខាងមុខនេះ។

លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្តដំណាក់កាលទី ២ នៃផែនការរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា ដែលរួមមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់នោះ និងបានបញ្ជាក់ពីឯកភាពនៃទឹកដីប៉ាឡេស្ទីន រួមទាំងហ្កាហ្សា តំបន់វេសបែង និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។

ព្រះមហាក្សត្រ Abdullah បានបញ្ជាក់ពីការគាំទ្ររបស់ហ្ស៊កដានីចំពោះសិទ្ធិរបស់ប៉ាឡេស្ទីន រួមទាំងការបង្កើតរដ្ឋឯករាជ្យមួយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm