កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេលយូរថ្ងៃ​បានធ្វើឱ្យទេសចរអន្តរជាតិពេញចិត្ត

2026/02/10 09:45:39 pm        164

បណ្តាភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញពេញចិត្តខ្លាំងចំពោះកញ្ចប់ទេសចរណ៍ដំណើរកម្សាន្តមក ប្រទេសកម្ពុជារយៈពេលយូរថ្ងៃ ហើយភ្ញៀវទេសចរអន្តរជាតិ បានសន្យាថា នឹងកក់​ទិញ​កញ្ចប់​ទេសចរណ៍ដើរកម្សាន្តយូរថ្ងៃមកទស្សនាកម្ពុជាម្តងទៀត។

ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ នៅឯអាកាសយាន ដ្ឋាន​អន្តរជាតិតេជោថា ការទិញ​កញ្ចប់​ទេសចរណ៍ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុ​ជា​រយៈ​ពេល​១៤​ថ្ងៃ​នេះ ​គឺពួកគេមានការជក់ចិត្តចាប់អារម្មណ៍ជាខ្លាំងនូវការទទួលបានចំណេះដឹង និងបទ​ពិសោធន៍​ល្អ​ៗ​ជាច្រើន ជាពិសេសការយល់ដឹងទំនៀមទម្លាប់ការរស់នៅប្រជាពលរដ្ឋខ្មែរ យល់ដឹង​ពី​ទេសចរ​ណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និង​ទេសភាព​​ស្រស់ត្រកាលតាមដងទន្លេ មេគង្គ ហើយភ្ញៀវទាំងអស់គ្នា បានអំពាវនាវ​ទេសចរ​អន្តរ​ជាតិ​នានា​ទៀត ធ្វើដំណើរកម្សាន្តមកកម្ពុជា តាម កញ្ចប់ទេសចរណ៍រយៈពេល១៤ថ្ងៃនេះ ដើម្បី​ដឹង​រឿង​រ៉ាវ​បែបអច្ឆរិយៈជាច្រើន។

តំណាងទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនទីភ្នាក់ ទេសចរណ៍នៅកម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅអូស្រ្តាលី បានរួមគ្នា​ផ្សព្វ​ផ្សាយ​លក់​កញ្ចប់​ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេល៤ទៅ៥ថ្ងៃ និងកញ្ចប់​ទេសចរណ៍​ទស្សនា​កម្ពុជា​ រយៈពេល ១០ទៅ១៤ថ្ងៃ ដោយតម្លៃសមរម្យ និងផ្តល់គុណតម្លៃបន្ថែមច្រើន ទើបភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន បាន​ នាំគ្នាដាក់​ផែន​ការ​កក់​ទិញ​កញ្ចប់​ទេសចរណ៍​រយៈ​ពេល​យូរ​ថ្ងៃ​មក​ទស្សនា​កម្ពុជា ខណៈកម្ពុជា អូស្ត្រាលី មានជើងហោះត្រង់ច្រើន។

សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ថ្មីៗនេះ ក្រសួងទេសចរណ៍ បានជំរុញ​បង្កើត​កញ្ចប់​ខ្សែ​ទស្សន​កិច្ច CLUSTER វៃឆ្លាតដើម្បីផ្តល់តម្លៃបន្ថែម និងនាំភ្ញៀវទេសចរ​អន្តរជាតិ​មក​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​នៅ​កម្ពុជា ឲ្យបានចាប់ពី១០ថ្ងៃឡើងទៅ ហើយបើតាមឯកឧត្តម នី ផល្លី រដ្ឋលេខា​ធិការ​ក្រសួង​ទេសចរណ៍ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​រៀបចំ​សេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច​ Cluster វៃឆ្លាតនេះបានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏​មាន​ក្រុម​ហ៊ុនការី​ទេសចរណ៍​កម្ពុជាមួយចំនួនបានយកកញ្ចប់ទេសចរណ៍នេះទៅផ្សព្វផ្សាយលក់ទៅក្រៅប្រទេស ហើយ​ក៏មានសេចក្តីព្រាងកញ្ចប់ខ្សែទស្សនកិច្ចCluster មួយចំនួន​ត្រូវ​បាន​និង​កំពុង​ពិភាក្សា​កែ​សម្រួល ​កំណត់តម្លៃសមរម្យ និងបង្កើនការផ្តល់​នូវ​ភាព​ប្រទា​ក់​ក្រឡាគ្នា​ពី​គោល​​ដៅ​ទេសចរ​ណ៍​មួយ​ទៅ​គោលដៅទេសចរណ៍មួយទៀត នាំភ្ញៀវមកស្នាក់នៅដើរកម្សាន្តរយៈពេលយូរថ្ងៃ និង​ធានា​បាន​នូវភាពទាក់ទាញភ្ញៀវមកទស្សនាម្តងទៀតហើយម្តងមកទស្សនាទៀត៕ អត្ថបទ៖  ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm