ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត

2022/03/17 11:37:52 pm        602

កំពង់ធំ៖ ប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ចំនួនជិត៣០លានដុល្លារ ដែលត្រូវបានសាងសង់រួចទាំងស្រុង និងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅខែក្រោយនេះ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីម្សិលមិញ បានដឹកនាំសហការីចុះពិនិត្យស្ថានីយ​ផ្គត់ផ្គង់ទឹកស្អាតក្រុងស្ទឹងសែន។

ឯកឧត្តម បានឲ្យដឹងថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់នេះ អាច​គ្របដណ្តប់​ចែកចាយប្រវែងប្រមាណជាង ១៥០គីឡូម៉ែត្រ ​ស្មើនឹង២០ភូមិ ដែលមួយផ្នែកស្ថិត​ក្នុង​ក្រុងស្ទឹងសែន និងមួយផ្នែកទៀត ក្នុងឃុំក្តីដូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

គម្រោងនេះ ​អនុវត្តក្រោមជំនួយហិរញ្ញប្បទាន​ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជិត ៣០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ​ជាម្ចាស់គម្រោងតំបន់​សេវាទឹកស្អាត ​ដើម្បីលើកស្ទួយវិស័យទឹកស្អាតឲ្យមានការរីកចម្រើន​ ធានាឲ្យបាននូវនិរន្តរភាព នៃការ​ផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព ​និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុងតម្លៃសមរម្យ​ ជាពិសេសចូលរួមថែរក្សា ​សុខុមាលភាព​ប្រជាពលរដ្ឋ ឲ្យមានភាព​ប្រសើរឡើង​ប្រកប​ដោយ​អនាម័យ។

ឯកឧត្ដម បានស្នើដល់ប្រជាពលរដ្ឋទាំងអស់​ ឱ្យជួយថែរក្សាប្រព័ន្ធបង្ហូរទឹក​ និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ ទន្ទឹមនេះ ​អាជ្ញាធរពាក់ព័ន្ធ ​ដៃគូរអភិវឌ្ឍន៍នានា​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុង​សកម្មភាពជីកកាយ ​ការពារការខូចខាតជាយថាហេតុ។

ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុង ​ក្រុងស្ទឹងសែន ​និងស្រុកកំពង់ស្វាយ ដែល​មាន​ប្រព័ន្ធទុយូទៅដល់ ​សូមមកដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញ ​ដើម្បីទទួលបានទឹកប្រើប្រាស់ប្រចាំថ្ងៃ។

ក្រុមបច្ចេកទេសក្រសួងឧស្សាហកម្ម ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​បានបញ្ជាក់ថា សំណង់​អាងប្រព្រឹត្តកម្មទឹកស្អាតនេះ​ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន ៧៥០០ម៉ែត្រគីប​ក្នុងមួយថ្ងៃ។ ​អាងស្តុកទឹកស្អាត និងស្ថានីយចែកចាយ ​អាចស្តុកទឹកបាន១៨០០ម៉ែត្រគីប៕ អត្ថបទ៖ លី សាងស៊ីន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm