គណៈកម្មាធិការហ្កាហ្សា ទន្ទឹងរង់ចាំកិច្ចប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» របស់អាមេរិក នៅសប្ដាហ៍ក្រោយនេះ

2026/02/10 10:02:20 pm        72

ប្រធានគណៈកម្មាធិការប៉ាឡេស្ទីន ដែលមានភារកិច្ចគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទ (៩ កុម្ភៈ) ថា គណៈកម្មាធិការនេះកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំរបស់ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅសប្តាហ៍ក្រោយនេះ ដើម្បីបញ្ជាក់ការសន្យាអំពីការផ្តល់មូលនិធិដល់កិច្ចប្រឹងប្រែងសង្គ្រោះ និងការកសាងឡើងវិញនៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។

បន្ទាប់ពីបានទៅពិនិត្យផ្នែកខាងអេហ្ស៊ីបនៃច្រកឆ្លងកាត់រ៉ាហ្វា លោក Ali Shaath ប្រធានគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា (ហៅកាត់ថា NCAG) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមប្រឹក្សាសន្តិភាព គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តផ្នែកហិរញ្ញប្បទាន និងការសង្គ្រោះដ៏ចាំបាច់។

គណៈកម្មាធិការ NCAG គឺជាស្ថាប័នមិននយោបាយមួយ ដែលទទួលខុសត្រូវគ្រប់គ្រងកិច្ចការសេវាស៊ីវិលប្រចាំថ្ងៃនៅក្នុងដែនដីហ្កាហ្សា។ ស្ថាប័ននេះមានឥស្សរជនប៉ាឡេស្ទីនចំនួន ១១ រូប បន្ថែមពីលើប្រធានរបស់ខ្លួន។ គណៈកម្មាធិការនេះបានចាប់ផ្តើមការងារនៅពាក់កណ្តាលខែមករា ពីរដ្ឋធានីគែរ របស់អេហ្ស៊ីប ហើយមិនទាន់បានចាប់ផ្តើមប្រតិបត្តិការពីក្នុងតំបន់ហ្កាហ្សា នៅឡើយទេ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្រុមមន្ត្រីរដ្ឋបាលអាមេរិកបាននិយាយថា លោកប្រធានាធិបតី Trump មានគម្រោងកោះប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកនៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីរៃអង្គាសប្រាក់សម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm