UN ចង់បានចំនួននិងពេលវេលាបង់ប្រាក់ជាក់លាក់ពីសហរដ្ឋអាមេរិក ជុំវិញវិភាគទានដែលមិនទាន់បង់

2026/02/10 10:16:08 pm        56

អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទ (៩ កុម្ភៈ) ថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតអំពីពេលវេលា និងថវិកាចំនួនប៉ុន្មាន ដែលសហរដ្ឋអាមេរិកនឹងបង់ សម្រាប់វិភាគទានដែលពន្យារពេលរបស់ខ្លួន ក្នុងតួលេខសរុបរាប់ពាន់លានដុល្លារ ដែលអាមេរិកជំពាក់ស្ថាប័នពិភពលោកមួយនេះ បន្ទាប់ពីការសន្យាកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្ដល់ការទូទាត់ដំបូងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «អង្គការបានឃើញសេចក្តីថ្លែងការណ៍ទាំងនោះហើយ ហើយតាមពិតទៅ លោកអគ្គលេខាធិការបានទាក់ទងជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN គឺលោក Mike Waltz យូរមកហើយលើបញ្ហានេះ»។ លោកបន្តថា៖ ស្ថាប័នពិភពលោកមួយនេះកំពុងរង់ចាំមើលថា «តើពេលណាការទូទាត់នឹងត្រូវធ្វើឡើង និងក្នុងចំនួនទឹកប្រាក់ប៉ុន្មាន»។

លោកអគ្គលេខាធិការ Antonio Guterres បានប្រកាសអាសន្នលើស្ថានភាពហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ នៅក្នុងលិខិតមួយចុះថ្ងៃទី២៨ ខែមករា កន្លងទៅ ទៅកាន់រដ្ឋជាសមាជិក ហើយបានព្រមានថា អង្គការដែលមានសមាជិក ១៩៣ ប្រទេសមួយនេះ កំពុងប្រឈមនឹងហានិភ័យនៃ «ការដួលរលំផ្នែកហិរញ្ញវត្ថុដែលជិតមកដល់» ដោយសារតែថ្លៃវិភាគទានមិនទាន់បានបង់។

ក្រុមមន្ត្រី UN និយាយថា អាមេរិក មានថវិកាដែលមិនទាន់បានបង់ជាង ៩៥% ចំពោះថវិកាធម្មតារបស់ UN ហើយប្រទេសនេះជំពាក់ប្រាក់ចំនួន ២,១៩ ពាន់លានដុល្លារត្រឹមដើមខែកុម្ភៈ បូករួមទាំងប្រាក់ចំនួន ២,៤ពាន់លានដុល្លារទៀត សម្រាប់បេសកកម្មរក្សាសន្តិភាពបច្ចុប្បន្ននិងកាលពីមុន និងទឹកប្រាក់ ៤៣,៦ លានដុល្លារសម្រាប់តុលាការ UN ព្រមទាំងថវិកាផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm