អាជីវករមកពីផ្សារដើមគរចាស់ថា ចំណូលពីការលក់បន្លែ​បោះដុំ​នៅ​ផ្សារ​តាម៉ាប់​ព្រែកជ្រៃ​រក្សា​បាន​ស្ថិរភាព​ចំណូល

2026/02/10 10:26:13 pm        287

គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេលជិត ១ខែហើយ ដែល​អាជីវករ​លក់​ដូរ​ជុំវិញ​ផ្សារដើមចាស់ ដែលមិនមានសណ្តាប់ធ្នាប់បានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ដែល​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បានរៀបចំជូនចំនួនពីរទីតាំង ទី១ គឺនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្ដរជាតិ ស្ថិត​នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង​ទីតាំង​​ទី២ នៅផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ភូមិព្រែកកំពិស សង្កាត់​ព្រែ​កំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តំណាងអាជីវករលក់បន្លែបោះដុំ ចំនួន៣រូប នៅផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់​ទូរទស្សន៍​ព័ត៌មាន​ BTV កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ថា ការលក់ដូរនៅទីតាំងថ្មីនេះ បើទោះបីមិន​ទាន់​មាន​អតិថិជន​ច្រើន ប៉ុន្ដែការលក់ដូរ ទទួលបានចំណូលជួយគាំទ្រដល់លំនឹងសេដ្ឋកិច្ចគ្រួសារ។ ក្រុមអាជីវករ អះអាងថា ការមកលក់ដូរនៅទីតាំងថ្មីនេះ មានភាពងាយស្រួល ទាំងផ្លូវធ្វើដំណើរ និង​ទីតាំងលក់ដូរ ដែលបានផ្ដល់ភាពកក់ក្ដៅ ផាសុកភាពយ៉ាងល្អសម្រាប់ពួកគាត់។

ចំណែក​អ្នកស្រី ស្រីពៅ ពលរដ្ឋរស់នៅខណ្ឌមានជ័យ ដែលទៅទិញបន្លែ យកទៅលក់បន្ត បាន​ប្រាប់​BTV​ថា អ្នកស្រីមកទិញនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ ពីព្រោះតម្លៃធូរថ្លៃ ហើយមាន​បន្លែ​ច្រើន​ប្រភេទ​ និងមានគុណភាពល្អ។ ហើយម្យ៉ាងវិញទៀត នៅទីតាំងថ្មីនេះ ងាយស្រួលធ្វើដំណើរ មិន​ជួបបញ្ហាស្ទះចរាចរណ៍ថែមទៀត។

លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​បង​ប្អូន​អាជីវករ​ដែលប្ដូរមកពីផ្សារដើមគរចាស់ ពេលនេះមានជាង៤០០តូបហើយ។ ហើយជា​រៀង​រាល់​ថ្ងៃ ​ការលក់ដូរមានដំណើរការល្អ ខណៈលោកបានផ្ដល់ការអនុគ្រោះមួយចំនួន ជូនអាជីវករ ដែល​មកលក់ដូរនៅផ្សាររបស់លោក។

សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងបំណងរៀបចំសណ្ដាប់ធ្នាប់ និងស្ដារឡើងវិញ នូវ​សោភ័ណ្ឌភាព ជុំវិញផ្សារដើមគរ បាន​រៀប​ចំ​ឲ្យ​អាជីវករ​ដែល​ធ្លាប់​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​ដើមគរ ប្ដូរទៅកាន់ទីតាំងថ្មី ដោយមានជម្រើសចំនួន២ ទី១ គឺនៅ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​អាស៊ាន​-អន្ដរជាតិ (ផ្សារដើមគរថ្មី) និងទី២ គឺនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ។ សម្រាប់​ទីតាំង​ទី​២​នេះ​ សុទ្ធតែទទួលបានការអនុគ្រោះ ដោយការលក់ដូរមិនគិតថ្លៃ ក្នុងរយៈពេលកំណត់ បូក​រួម និង​ការ​រៀប​ចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រនានាជូនអាជីវករ និងអតិថិជន៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm