វិស័យស្វាយចន្ទីកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ១២ម៉ឺននាក់ ក្នុងរដូវប្រមូលផលចូលមកដល់ឆ្នាំនេះ

2026/02/10 10:38:10 pm        392

អ្នកតំណាងឱ្យសហគ្រាស /សិប្បកម្ម កែច្នែគ្រាប់ស្វាយចន្ទី បានអះអាងថា បច្ចុប្បន្ន នៅ​តាម​ចម្ការ​ស្វាយ​ចន្ទីធំៗ និងទីតាំង សហគ្រាស ឬក៏ សិប្បកម្មកែច្នៃស្វាយចន្ទី កំពុងមាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាចាំបាច់ប្រមាណ១២ម៉ឺននាក់ ដើម្បីប្រមូលផលស្វាយចន្ទី ខណៈរដូវ​ប្រមូល​ផល​នឹង​ចូល​មកដល់ពេញលេញចាប់ពីខែក្រោយនេះ តទៅ ដោយពួកគាត់បានអំពាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករ អាចទៅស្វែងការងារនៅតាមទីតាំងចម្ការ ឬតាម​បណ្តា​សហ​គ្រាសផ​លិត​កែច្នែ​គ្រាប់ស្វាយចន្ទីនានានៅទូទាំងប្រទេស។

លោក អួន ស៊ូឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ BTV ថា វិស័យស្វាយចន្ទី នារដូវ​ប្រមូល​ផលនេះ មានត្រូវការកម្លាំងពលកម្មច្រើនរហូតដល់ប្រមាណ ១២ម៉ឺននាក់ ដើម្បីរើសគ្រាប់​ស្វាយ​ចន្ទី​នៅ​ក្នុងចម្ការ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករមកពីថៃ ប្រសិន​បើកំពុងស្វែងរកការងារធ្វើ អាចទៅស៊ីឈ្នួល​រើសគ្រាប់​ស្វាយចន្ទី​នៅ​តាម​ចម្ការ​នានា​នៅ​ទូទាំង​ប្រទេស។ រដូវប្រមូលស្វាយចន្ទីពេញលេញនឹងចាប់ពីខែមីនា ខាងនេះ តទៅ។

លោក ឡាយ គង់ ប្រធានផលិតកម្មក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទី សានតាណាអាហ្គ្រោ ប្រូដាក់ អ្នក​តំណាងឱ្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អះអាងថា ដោយសារ​ក្រុមហ៊ុន​មាន​ផែន​ការ​បញ្ជាទិ​ញ​គ្រាប់ស្វាយចន្ទីស្រស់រាប់ម៉ឺនតោន ដើម្បីផលិតកែច្នៃសម្រាប់ការនាំចេញ ដូច្នេះក្រុមហ៊ុន មាន​តម្រូវការកម្លាំងពលកម្មរាប់រយនាក់បន្ថែមទៀត នាពេលនេះ។

សូមបញ្ជាក់ថា រដូវប្រមូលផលស្វាយចន្ទីនៅកម្ពុជាជាធម្មតាចាប់ផ្តើមនៅខែកុម្ភៈ ហើយ​បញ្ចប់​នៅ​ខែ​ឧសភា។ ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទីល្អបំផុត ហើយ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីធំជាងគេ បន្ទាប់មកខេត្តក្រចេះ និងខេត្តរតនគិរី៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm