​ សម្ដេចតេជោ លើកឡើងថា អាទិភាពរបស់កម្ពុជា គឺជម្រក និងសេចក្ដីត្រូវការរបស់កុមារ

2022/03/17 06:59:39 pm        849

ភ្នំពេញ៖ អង្គការ SOS ដែលបានជួយដល់កុមារនៅកម្ពុជាបានប្តេជ្ញាជូនសម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា នឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់កុមារកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត ខណៈដែលរយៈពេល២០ឆ្នាំកន្លងមក អង្គការនេះបានជួយដល់កុមារកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើនមកហើយ ​

នេះជាការអះអាងបញ្ជាក់របស់លោក Dereje WORDOFA ប្រធានអង្គការ SOS-KDI ក្នុងពេលដែលរូបលោកត្រូវបានសម្តេចអនុញ្ញាតឱ្យចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនារសៀលថ្ងៃទី១៧ មីនានេះ។ លោកប្រធានអង្គការបានគោរពជម្រាបជូនសម្ដេចថា៖ លោកពិតជាមានកិត្តិយសជាអនេកដែលសម្ដេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវភូមិកុមារ SOS ខេត្តព្រៃវែងកាលពីព្រឹកមិញ ហើយលោកពិតជាមានសេចក្តីរំភើបយ៉ាងខ្លាំង ចំពោះសុន្ទរកថា របស់សម្ដេច ដែលឆ្លុះបញ្ចាំងពីការបារម្ភ និងយកចិត្តទុកដាក់ដល់សុខមាលភាព និងអនាគតរប ស់កុមារ។

ជាការឆ្លើយតបសម្ដេចតេជោក៏បានសំដែងនូវសេចក្តីរីករាយជាមួយភាពជាដៃគូជាមួយអង្គការ SOSដែលចំណងទាក់ទងរយៈពេល២០ឆ្នាំមិនមានការថយចុះ។ នេះបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូរវាងអង្គការ SOS និងរាជរដ្ឋាភិបាល។ សម្ដេចបានមានប្រសាសន៍ថា៖ នៅលើពិភពលោកយើងនេះ មិ នមានប្រទេសណាដែលរងគ្រោះខ្លាំងជាងគេដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាមិនអនុញ្ញាតឲ្យកុមារកម្ពុជាអត់បាយនោះទេ ហើយការិយាល័យល្អមិនមែនជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីរាជការនោះទេ ប៉ុន្តែជម្រកនឹងសេចក្តីត្រូវការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា។ សម្ដេចក៏បានឯកភាពជាមួយអង្គការ អេស អូ អេស លើការមើលថែរក្សាអប់រំកុមារធ្វើយ៉ាងណាឱ្យពួកគាត់ចេញទៅដោយមានចំណេះវិជ្ជា អាចរកការងារធ្វើ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិន្តរបស់ពួកគាត់។

សូមបញ្ជាក់ថា៖ «ភូមិកុមារ SOS អន្តរជាតិ»បើតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា៖ អង្គការនេះបានចាប់ផ្តើមធ្វើការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩មក។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការបានកសាងភូមិកុមារនៅកម្ពុជាបានចំនួន ៧កន្លែង តាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ សៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង ហើយគម្រោងប្រតិបត្តិការសម្រាប់រយៈពេល៥ឆ្នាំបន្ត ក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២០-២០២៥ អង្គការភូមិកុមារ SOS គ្រោងនឹងចំណាយថវិកាក្នុងរង្វង់ ២៥លានដុល្លារអាមេរិក ដោយក្នុងនោះ អង្គការ ក៏មានគម្រោងបង្កើតភូមិកុមារ SOS ទី៨ នៅខេត្តត្បូងឃ្មុំជាបន្តទៀត៕​អត្ថបទ មុត សុទ្ធ





​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm