អង្គភាពចំនួន ៤,៤៩០ ទូទាំងប្រទេស បានដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាព​ផ្តល់​សេវា​សាធារណៈគំរូ​ក្នុ​ងវិស័យអប់រំ និងវិស័យសុខាភិបាល

2026/02/10 11:19:06 pm        344

បន្ទាប់ពីប្រកាស និងជូនដំណឹងការដាក់ឱ្យអនុវត្ត ”ការវាយតម្លៃ និងការទទួលស្គា​ល់​អង្គភាព​ផ្តល់​សេវា​សាធារណៈគំរូ កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥” រួច​មក មានអង្គភាពផ្តល់សេវាសាធារណៈទូទាំងប្រទេស បានដាក់​ពាក្យចូលរួម​ប្រឡង​ប្រជែង​យ៉ាង​ច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវា​សាធារណៈ​គំរូរាជធានី ខេត្ត បានទទួលបេក្ខភាពចូលរួមដាក់ពាក្យប្រឡងប្រជែងនៅទូទាំងប្រទេស ទាំង​បី​កម្រិត រួមមាន៖ (១)សាលាអនុវិទ្យាល័យ ចំនួន៧៦៦ ក្នុងចំណោម ១,២៤០សាលានៅទូទាំងប្រទេស, (២)សាលាបឋមសិក្សា ចំនួន២,៩២៥ ក្នុងចំណោម ៧,៣២០សាលា​នៅទូទាំងប្រទេស និង (៣)មណ្ឌលសុខភាព ចំនួន៧៩៩ ក្នុងចំណោម ១,៣១១អង្គភាពនៅទូទាំងប្រទេស។

ជាលទ្ធផល គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត បានជ្រើសរើស និងបញ្ជូនបេក្ខភាពមកធ្វើបទបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. នៅសាលាភូមិន្ទរដ្ឋបាល ចំនួន ១៤៩អង្គភាព/សាលា ដើម្បីសម្រេចយកបេក្ខភាពចំនួន១០ ជាបេក្ខភាពសម្រាំងចុងក្រោយ ក្នុងមួយកម្រិត និងបន្តចុះទៅពិនិត្យទីតាំងជាក់ស្តែងតែម្តង។

សាលាអនុវិទ្យាល័យចំនួន១០, សាលាបឋមសិក្សាចំនួន១០ និងមណ្ឌលសុខភាពចំនួន១០ ចុងក្រោយ នឹងត្រូវធ្វើបទបង្ហាញពីសមិទ្ធផលរបស់ខ្លួនជូន គ.វ.ជ. ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃគ.វ.ជ. ដោយផ្ទាល់ ដើម្បីសម្រេចជ្រើសរើសយកអង្គភាពជាប់ជ័យលាភីលេខ១ ដល់លេខ៥ ទាំងបីកម្រិត ឆ្ពោះទៅកាន់ការប្រកាសទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm