ការថ្កោលទោសជាសកលមានខ្លាំងឡើងៗ ជុំវិញការកើនឡើងនូវអំពើហិង្សា នៅតំបន់ West Bank

2026/02/11 12:11:27 am        44

អំពើហិង្សានៅក្នុងតំបន់ West Bank បានបន្តមានខ្លាំងឡើងៗ ដោយកងកម្លាំងអ៊ីស្រាអែលតែងតែវាយឆ្មក់ជំរំជនភៀសខ្លួន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីហ្វមួយក្រុមថ្មីៗនេះ បានវាយឆ្មក់ស្ថានីយ៍ផ្គត់ផ្គង់ទឹកមូលដ្ឋាន និងបំផ្លិចបំផ្លាញបំពង់បង្ហូរ ដែលរំខានដល់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីនប្រហែល ១០០.០០០នាក់ នៅក្បែរនោះ។ រោងចក្រផ្គត់ផ្គង់ទឹកឥឡូវនេះ ត្រូវបានវាយប្រហារ ហើយធ្វើឲ្យខូចខាតមិនតិច ៧លើកឡើយ។

រដ្ឋមន្ត្រីម្នាក់បានប្រាប់ឲ្យដឹងថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តលើការសម្រេច កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដើម្បីពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់កាន់កាប់ West Bank និងពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅទីនោះ។ ការសម្រេចថ្មីៗរបស់អ៊ីស្រាអែល ក្នុងការពង្រឹងការគ្រប់គ្រងលើតំបន់ West Bank និងពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅទីនោះ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីនគ្រប់ទិសទីមានក្ដីបារម្ភ អំពីលទ្ធភាពដែលអាចមានការរឹបអូសដីធ្លី និងការគំរាមកំហែងដល់ស្ថិរភាព ក្នុងតំបន់។

កាលពីថ្ងៃអាទិត្យ មេដឹកនាំប៉ាឡេស្ទីន បានពិពណ៌នាអំពីការសម្រេចទាំងនោះថា «ខុសច្បាប់ ទុកជាមោឃភាព និងគ្មានប្រសិទ្ធភាព» ដោយនិយាយថា ពួកគេបង្កើតបានជា «ការអនុវត្តជាក់ស្តែងនៃផែនការបញ្ចូលជាដែនដីឧបសម្ព័ន្ធ និងការបម្លាស់ទីលំនៅ»។

ហើយកាលពីថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងមូស្លីមចំនួន ៨ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេច «ខុសច្បាប់» របស់អ៊ីស្រាអែលនេះ ដែលមានគោលបំណងពង្រឹងសកម្មភាពតាំងទីលំនៅ។ ក្រោយមក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ក៏បានសម្តែងការថ្កោលទោស ចំពោះចំណាត់ការរបស់អ៊ីស្រាអែល ដោយចាត់ទុកថា ជា «ជំហានមួយទៀតក្នុងទិសដៅខុស« និង «គ្មានសុពលភាពផ្នែកច្បាប់»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ជាថ្មីនៅថ្ងៃចន្ទនោះថា ការតាំងទីលំនៅរបស់អ៊ីស្រាអែលទាំងអស់ នៅក្នុងតំបន់កាន់កាប់ West Bank ក្នុងនោះរួមទាំង East Jerusalem និងប្រព័ន្ធរដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ គឺគ្មានសុពលភាពផ្នែកច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm