អាជ្ញាធរបាននិយាយថា អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងសំខាន់មួយ បានសម្លាប់កម្មករម្នាក់ និងរបួស ៦នាក់ផ្សេងទៀត នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលថ្ងៃចន្ទ។
អគ្គិភ័យនោះ បានឆាបឆេះឡើង នៅអង្គភាពកែលម្អនៅក្នុងរោងចក្រចម្រាញ់ប្រេង Baiji ដែលធ្លាប់ជារោងចក្រចម្រាញ់ប្រេងធំជាងគេរបស់ប្រទេសនេះ ក្នុងខេត្ត Salaheddin ។
អង្គភាពប្រព័ន្ធផ្សព្វផ្សាយសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់អគ្គិភ័យទាំងស្រុង។
អង្គភាពនេះ បានបន្ថែមថា៖«កម្មករម្នាក់បានស្លាប់ និង ៦នាក់ផ្សេងទៀត រងរបួស»។
មន្ត្រីមូលដ្ឋាននៅក្នុងទីក្រុង Baiji លោក Adel Al-Daj បានប្រាប់សារព័ត៌មាន AFP ថា ការផ្ទុះបង្កជាអគ្គិភ័យនោះ បានបណ្តាលមកពីបញ្ហាបច្ចេកទេស៕

