ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ាគីស្ថាន លោក Albert Khorev បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងប៉ាគីស្ថាន កំពុងកើនឡើងជាលំដាប់ ហើយវាគ្រប ដណ្តប់លើគ្រប់វិស័យប្រពៃណីនៃការទំនាក់ទំនង និងវិស័យសំខាន់ៗ។

អ្នកការទូតរូបនេះ បានបន្តថា៖«យើងបានឃើញនិន្នាការមួយ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០១០ ទាក់ទងនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-ប៉ាគីស្ថាន»។ "ការផ្សព្វផ្សាយរបស់ខ្លួន បានបន្តពង្រីកជារៀងរាល់ឆ្នាំ វិស័យថ្មីៗដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ កំពុងលេចចេញជារូបរាង»។
លោក Khorev បានថ្លែងថា៖«គិតត្រឹមថ្ងៃចន្ទ (ទី ៩ ខែ កុម្ភៈ) ទំនាក់ទំនងក្នុងវិស័យសន្តិសុខតំបន់ និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ ក៏ដូចជាការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងលើវេទិកាពហុភាគី ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និង អង្គការសហប្រតិបត្តិការសៀងហៃ (SCO)គឺជាអាទិភាព»។
លោកបានបន្តថា៖«ខ្ញុំជឿជាក់ថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងអាចសម្រេចបាននូវវឌ្ឍនភាពក្នុងវិស័យជាច្រើន ដូចជាការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ទេសចរណ៍ និងព័ត៌មាន ក៏ដូចជាបច្ចេកវិទ្យាទំនាក់ទំនងផងដែរ»៕
