និយោជិកអណ្តូងរ៉ែ ៥នាក់របស់កាណាដា ត្រូវបានប្រទះឃើញស្លាប់នៅក្នុងប្រទេសម៉ិកស៊ិក

2026/02/11 12:46:39 am        65

ក្រុមអាជ្ញាធរ និយាយថា និយោជិក ៥នាក់ ក្នុងចំណោមនិយោជិក ១០នាក់ ដែលត្រូវបានចាប់ជម្រិតចេញពីអណ្តូងរ៉ែគ្រប់គ្រងដោយក្រុមហ៊ុនកាណាដា នៅប្រទេសម៉ិកស៊ិក កាលពីខែមុន ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ។

ការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិកនិយាយកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរ បានកំណត់អត្តសញ្ញាណសាកសពមនុស្ស ៥នាក់ ដែលត្រូវបានរកឃើញនៅលើអចលនទ្រព្យមួយកន្លែង ស្ថិតក្នុងតំបន់ជាយក្រុង El Verde រដ្ឋ Sinaloa ហើយពួកគេកំពុងធ្វើការកំណត់អត្តសញ្ញាណកម្មករនៅសេសសល់ ៥នាក់ផ្សេងទៀត ។

ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាសំខាន់ខ្លាំងណាស់ ដើម្បីកត់សំគាល់ថា ក្រុមអាជ្ញាធរនៅតែបន្តទាក់ទងជាមួយសាច់ញាតិរបស់ជនរងគ្រោះ ។

សេចក្តីថ្លែងការណ៍បន្តថា ក្នុងករណីដែលសាកសពត្រូវបានកំណត់អត្តសញ្ញាណ ពួកគេនឹងត្រូវបញ្ជូនទៅកាន់រដ្ឋ Zacatecas នៅក្នុងប្រអប់ចំនួន ២ ក៏ដូចជារដ្ឋ Chihuahua, Sonora និងរដ្ឋ Guerrero ។

ក្រុមអាជ្ញាធរដែលកាលពីសប្តាហ៍មុន បានចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងករណីចាប់ជម្រិតនេះ នឹងបន្តប្រមូលភ័ស្តុតាង ដើម្បីធានាថា ករណីសម្លាប់នេះ នឹងមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ ។

ក្រុមហ៊ុន Vizsla Silver គឺជាប្រតិបត្តិការអណ្តូងរ៉ែមាស និងរ៉ែប្រាក់ Panuco ស្ថិតនៅជិតទីក្រុង Mazatlan រដ្ឋ Sinaloa និយាយកាលពីព្រឹកថ្ងៃចន្ទថា ពួកគេត្រូវបានជូនដំណឹងដោយសមាជិកគ្រួសារជាច្រើននាក់ថា មនុស្សជាទីស្រលាញ់របស់ពួកគេ ត្រូវបានគេប្រទះឃើញស្លាប់ ។

លោក Michael Konnert គឺជាប្រធាន និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Vizsla Silver និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងមានការខកចិត្តជាខ្លាំងចំពោះលទ្ធផលនេះ និងការបាត់បង់អាយុជីវិតដ៏សោកនាដកម្ម ។ ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ពួកយើង នៅជាមួយគ្រួសារនិយោជិក មិត្តភក្តិ និងមិត្តរួមការងាររបស់ពួគគេ ព្រមទាំងសហគមន៍ទាំងមូល ៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm