ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីស្រាអែលនឹងមិនហ៊ានវាយប្រហារអ៊ីរ៉ង់ ដោយមិនបានពិគ្រោះយោបល់ជាមួយអាមេរិកទេ

2026/02/11 12:57:09 am        76

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អាជ្ញាធរអ៊ីស្រាអែលទំនងជាមិនបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយគ្មានការពិគ្រោះយោបល់ជាមុន ជាមួយសហរដ្ឋអាមេរិកទេ។  

លោកបានប្រកាសក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ប្រវត្តិសាស្ត្របង្ហាញថា សកម្ម ភាព ដែលធ្វើឡើងដោយរបបអ៊ីស្រាអែល តែងតែត្រូវបានអនុវត្តដោយមានការយល់ព្រម និងកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក។ ដូច្នេះ ប្រសិនបើការឈ្លានពានកើតឡើង ការឆ្លើយតបរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងមានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើឲ្យពួកគេសោកស្តាយជាក់ជាមិនខាន»។

នៅថ្ងៃទី ២៦ ខែមករា ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា៖«កងនាវាដែលមានកម្លាំងដ៏លើសលប់» កំពុងធ្វើដំណើរទៅកាន់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងចូលរួមក្នុងការចរចា និងឈានដល់កិច្ចព្រមព្រៀង «ដែលមានភាពយុត្តិធម៌ និងស្មើភាពគ្នា» រួមទាំងការបោះបង់ចោលទាំងស្រុងនូវមហិច្ឆតាអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកក៏បានចេញការព្រមានយ៉ាងមុតមាំផងដែរ ដោយបង្ហាញថា ការវាយប្រហារនាពេលអនាគតណាមួយ អាចកាន់តែបំផ្លិចបំផ្លាញ ដោយយោងទៅលើការវាយប្រហារនៅរដូវក្តៅឆ្នាំ ២០២៥ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត។

ទន្ទឹមនឹងនេះ កិច្ចចរចាជុំថ្មីមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលមានគោលបំណងដោះស្រាយវិបត្តិ    ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បានធ្វើឡើងនៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ នៅថ្ងៃទី ០៦ ខែកុម្ភៈ។ គណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ខណៈដែលគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសប្រធានាធិបតីលោក Steve Witkoff៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        27
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm