មេបញ្ជាការ៖ ណាតូស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំផែនការ សម្រាប់បេសកកម្មអាក់ទិកថ្មី

2026/02/11 01:49:57 am        137


មេបញ្ជាការយោធាជាន់ខ្ពស់របស់អង្គការណាតូ (NATO) នៅក្នុងតំបន់អឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ការរៀបចំផែនការកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ សម្រាប់បេសកកម្មអាក់ទិកថ្មី ខណៈដែលសម្ព័ន្ធមិត្តយោធាមួយនេះ ឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី និងចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់។

ឧត្តមសេនីយ៍អាមេរិក លោក Alexus Grynkewich មេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពស់របស់អង្គការណាតូ នៅក្នុងតំបន់អឺរ៉ុប បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលមានទស្សនកិច្ចការងារមួយ នៅប្រទេសលុចសំបួរ ជាកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោកស្រី Yuriko Backes និងប្រមុខក្រសួងការពារជាតិ លោក Steve Thull។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RTL Today ដែលមានមូលដ្ឋាននៅលុចសំបួរ។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំនោះ លោក Grynkewich បានប្រាប់ថា អង្គការណាតូជិតបញ្ចប់ការរៀបចំ សម្រាប់បេសកកម្មមួយ ដែលគេស្គាល់ថា «Arctic Sentry» ដែលមានគោលបំណងពង្រឹងវត្តមានរបស់សម្ព័ន្ធមិត្ត នៅតំបន់អាក់ទិក។ លោកបានសង្កត់ធ្ងន់ថា បេសកកម្មនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ។

ជាមួយគ្នានេះ លោក Grynkewich ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះលក្ខខណ្ឌការពាររួមរបស់អង្គការណាតូ គឺមាត្រា៥ ដោយពិពណ៌នាវាថា ជា «ពាសដែកការពារ»។ លោកបានបន្ថែមថា មិនមានការចង្អុលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយតួនាទីរបស់ខ្លួន នៅក្នុងសម្ព័ន្ធភាពនេះនោះទេ ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីធានាថា អង្គាករណាតូនៅតែជាសម្ព័ន្ធភាពយោធាដ៏រឹងមាំមួយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm