កូរ៉េខាងត្បូងចាប់ផ្ដើមផែនការបន្ថែមនិស្សិតពេទ្យឡើងវិញ តែក្រុមគ្រូពេទ្យរិះគន់ការប៉ុនប៉ងនេះ

2026/02/11 02:28:49 am        54


ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កូរ៉េខាងត្បូងមានគម្រោងបង្កើនចំនួននិស្សិតពេទ្យចំនួន ១៦ភាគរយ នៅឆ្នាំ២០២៧ និងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ជាចំណាត់ការមួយដែលត្រូវបានរិះគន់ដោយសមាគមគ្រូពេទ្យ បន្ទាប់ពីផែនការស្រដៀងគ្នានេះ បានបង្កឲ្យមានការតវ៉ាទូទាំងប្រទេស កាលពីឆ្នាំ២០២៤។

វិបត្តិផ្នែកថែទាំសុខភាពត្រូវបានកើតឡើង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ចុងឆ្នាំ២០២៥ បន្ទាប់ពីបាតុកម្មរបស់គ្រូពេទ្យហាត់ការរាប់ពាន់នាក់ ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងផែនការបង្កើនស្រដៀងគ្នា តែមានចំនួនច្រើនជាង ក្នុងអំឡុងពេលគ្រប់គ្រងដោយអតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានបញ្ចប់តំណែង។

ក្រសួងបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ផែនការបច្ចុប្បន្ន គឺបង្កើនកូតានិស្សិតពេទ្យឲ្យដល់ ៣.៥៤៨នាក់ នៅឆ្នាំ២០២៧ ដោយកើនឡើង ៤៩០នាក់ ពីឆ្នាំ២០២៤ ជាកិច្ចប្រឹងប្រែង ដើម្បីពង្រឹងមណ្ឌលថែទាំសុខភាពតំបន់ ចាំបាច់ និងសាធារណៈ។ ក្រសួងបានបន្ថែមថា ខ្លួននឹងបន្តបង្កើនជាដំណាក់កាល រហូតដល់និស្សិតសរុបមានចំនួន ៣.៨៧១នាក់ នៅឆ្នាំ២០៣០។

សមាគមពេទ្យកូរ៉េ ដែលតំណាងឲ្យគ្រូពេទ្យ បានរិះគន់ចំណាត់ការនេះ ក្នុងការកត់សម្គាល់នៅមុននេះថា ជា «ការគ្មានការទទួលខុសត្រូវ» និងផ្អែកលើ «ការវាយតម្លៃមិនល្អ និងទិន្នន័យមិនត្រឹមត្រូវ»។ តែយ៉ាងក្ដី គេមិនទាន់ច្បាស់នោះទេថា តើគ្រូពេទ្យនឹងតវ៉ាម្តងទៀត ប្រឆាំងនឹងវិធានការថ្មីនេះដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm