ឯកឧត្តម វ៉ា​ត់ ចំរើន ចាត់​ទុក​កិច្ចប្រជុំ​នាយ​បេសកកម្ម​នៅ​វៀតណាម​គឺជា​កិច្ចប្រជុំ​ដ៏​សំខាន់​

2022/03/18 05:14:52 pm        117

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ CAMSOC ទទួលបន្ទុក​នាយ​បេសកកម្ម​ស៊ី​ហ្គេមកាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនាបាន​ដឹកនាំ​ប្រតិភូ និង​ក្រុម​កា​ងារ​ជួរ​មួយចំនួនធ្វើដំណើរ​ទៅ​ទីក្រុង​ហា​ណូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម ១១​ប្រទេសនៃ​តំបន់​អាស៊ាន មុន​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​របស់ខ្លួនចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនា​ខែឧសភា។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​មុន​ឡើង​យន្ដហោះ ឯកឧត្តម វ៉ា​ត់ ចំរើន បានចាត់ទុក​កិច្ចប្រជុំ​នាយ​បេសកកម្ម​លើកចុងក្រោយ​នេះ គឺជា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់ក្នុងការ​ពិនិត្យ​ការរៀបចំ កន្លែង​ស្នាក់នៅ​-​ហូបចុក ការដឹកជញ្ជូន បដិសណ្ឋារកិច្ច និង​ការបង្ហាញ​ផែន​ទីលាន​ប្រកួត​ជាដើម មុន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម ​ពិសេស​កម្ពុជាដែល​គ្រោង​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ទ្រង់ទ្រាយ​ធំ​ចូលរួម​ប្រមាណ​ជាង ៥០០​នាក់។

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នាយ​បេសកកម្ម​នេះធ្វើឡើង​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម ដែល​នឹង​ចាប់ផ្ដើម​ប្រកួត​ផ្លូវការពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជា​គ្រោង​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​កជាង ៥០០​នាក់លើ ៣៣​ប្រភេទ​កីឡា​ទៅ​ចូលរួម ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន ហើយ​អ្នកជំនាញ​រូបនេះបានចាត់ទុក​ព្រឹត្តិការណ៍​ស៊ី​ហ្គេមនៅ​វៀតណាម គឺជា​ហ្គេម​យុទ្ធសាស្ដ្រ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm