ករណីស្លាប់មនុស្សជាចង្កោមនៅតំបន់ភ្នំភាគខាងលិចប្រទេសប៊ុលហ្គារី ធ្វើឲ្យនគរបាលកើតការងឿងឆ្ងល់

2026/02/11 03:31:49 am        38

មនុស្ស ៦នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅតំបន់ភ្នំភាគខាងលិចប្រទេសប៊ុលហ្គារី ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ក្នុងករណីមួយបង្កឲ្យមានការងឿងឆ្ងល់ និងជាករណីស្លាប់ចម្លែក ដែលនាំឲ្យរដ្ឋអាជ្ញាប្រដូចវាទៅនឹងករណីស្លាប់មនុស្សជាចង្កោមម្តង ២-៣នាក់ នៅក្នុងរឿងអាថ៌កំបាំង “Twin Peaks” អំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

ក្រុមរដ្ឋអាជ្ញា សង្ស័យករណីស្លាប់មនុស្សនេះ ថាអាចជាការធ្វើអត្តឃាត ឬឃាតកម្ម ដែលជាកង្វះខាតភាពច្បាស់លាស់នាំឲ្យមានការព្យាករ និងទ្រឹស្តីសមគំនិត នៅក្នុងចំណោមពលរដ្ឋប៊ុលហ្គារី ។

កាលពីថ្ងៃអាទិត្យ នគរបាលបានរកឃើញសាកសពមនុស្ស ៣នាក់ រួមទាំងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ នៅក្នុងរថយន្តបោះជំរំមួយកន្លែង ស្ថិតក្នុងតំបន់ Okolchitsa Peak ។ 

ក្រុមអ្នកស៊ើបអង្កេតមានជំនឿថា ពួកគេជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៣នាក់ ដែលបានកើតឡើងក្នុង ១សប្តាហ៍មុននេះនៅក្នុងខ្ទមលើភ្នំជិតតំបន់ Petrohan ដែលក្រោយមក ត្រូវបានគេដុតចោល ។

ខ្ទមមួយនេះ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានរបស់អង្គការក្រៅរដ្ឋាភិបាល ដែលបំពេញការងារ ដើម្បីការពារបរិស្ថាន បើទោះបីជាមនុស្សមួយចំនួនរៀបរាប់ថា ជាក្រុមអនុរក្សព្រៃឈើក៏ដោយ ដែលបានល្បាតតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅជិតព្រំដែនស៊ែរប៊ី និងបានជួយនគរបាលព្រំដែន ។

នគរបាលនិយាយថា មនុស្ស ៥នាក់ ក្នុងចំណោមអ្នកស្លាប់ គឺជាសមាជិកទីភ្នាក់ងារជាតិគ្រប់គ្រងតំបន់ការពារ ដែលជាអង្គការក្រៅរដ្ឋាភិបាល ហើយនិងបានរស់នៅក្នុងខ្ទម ។ ក្មេងប្រុសគឺជាកូនរបស់មិត្តិភក្តិម្នាក់ ។ ពុំមានសមាជិកណាម្នាក់របស់ក្រុមមួយនេះ អាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបាននោះទេ ។

នគរបាលបានបញ្ចេញរូបភាពវីដេអូឃ្លីបនៅក្រៅខ្ទមដែលថតបានកាលពីថ្ងៃទី ១ ខែកុម្ភៈ រយៈពេល ១ថ្ងៃ មុនការសម្លាប់ឃើញសមាជិកមនុស្សស្លាប់ទាំង ៦នាក់ លាគ្នាទៅវិញទៅមក ។ មនុស្ស ៣នាក់ដែលបន្តនៅក្នុងខ្ទម ក្រោយមកត្រូវបានគេថតឃើញដុតខ្ទមចោល ៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        1
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm