អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump

2026/02/11 03:21:37 pm        284

ទីក្រុងតេអេរ៉ង់បានប្រាប់សហរដ្ឋអាមេរិកកុំបណ្ដោយឱ្យអ៊ីស្រាអែលបំផ្លាញឱកាសនៃការឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ស្របពេលមានការសង្ស័យថាលោក Benjamin Netanyahu មានបំណងប្រើប្រាស់កិច្ចប្រជុំសេតវិមានដែលរៀបចំយ៉ាងប្រញាប់ប្រញាល់ជាមួយលោក Donald Trump នៅថ្ងៃពុធ១១កុម្ភៈនេះ ដើម្បីបង្វែរការចរចា។

លោក Ali Larijani ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ ដែលជាស្ថាប័នត្រួតពិនិត្យយុទ្ធសាស្ត្រចរចារបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា អ៊ីរ៉ង់បានសម្តែងការខឹងសម្បាចំពោះការជ្រៀតជ្រែករបស់អ៊ីស្រាអែល។ លោកថាអាមេរិកគួរតែគិតដោយឈ្លាសវៃ ហើយកុំបណ្ដោយឱ្យលោក Netanyahu  និងឥរិយាបថរបស់លោក បង្កើតចំណាប់អារម្មណ៍មុនពេលទៅអាមេរិក ដើម្បីកំណត់ក្របខ័ណ្ឌនៃការចរចានុយក្លេអ៊ែរឱ្យសោះ។ ពួកគេត្រូវតែប្រុងប្រយ័ត្នចំពោះតួនាទីបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល។

ការអន្តរាគមន៍របស់អ៊ីរ៉ង់បានកើតឡើងខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីអង្វរលោក Trump កុំឱ្យចរចាកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ប្រសិនបើមិនរាប់បញ្ចូលការកម្រិតកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសនេះ ការកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះកងកម្លាំងតំណាងនៅក្នុងតំបន់ និងការកាត់បន្ថយការរំលោភសិទ្ធិមនុស្សនៅក្នុងស្រុក។

លោក Netanyahu មានការព្រួយបារម្ភយ៉ាងខ្លាំងថា កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងបេសកជនពិសេសរបស់លោកគឺលោក Steve Witkoff បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយដែលកំណត់ចំពោះវិសាលភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអ៊ីស្រាអែលយល់ឃើញថា នោះនឹងមិនធ្វើអ្វីដើម្បីទប់ស្កាត់ការគំរាមកំហែងរយៈពេលវែងដែលទីក្រុងតេអេរ៉ង់បង្កឡើងចំពោះតំបន់នោះទេ។

ថ្លែងមុនពេលចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Netanyahu បាននិយាយថា លោកនឹងបង្ហាញដល់ប្រធានាធិបតីនូវវិធីសាស្រ្តរបស់លោកជុំវិញគោលការណ៍លើការចរចា។ លោកត្រូវគេរំពឹងថានឹងផ្តល់ឱ្យលោក Trump នូវព័ត៌មានថ្មីៗអំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយថ្មីៗផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm