សហរដ្ឋអាមេរិក ពង្រាយជើងទម្របាញ់មីស៊ីលចល័តនៅមូលដ្ឋានទ័ពកាតា ស្របពេលភាពតានតឹងអ៊ីរ៉ង់

2026/02/11 04:56:54 pm        197

ការវិភាគរូបភាពផ្កាយរណបបង្ហាញថា កងកម្លាំងអាមេរិក នៅមូលដ្ឋានទ័ព al-Udeid ក្នុងប្រទេសកាតា ដែលជាមូលដ្ឋានអាមេរិកធំបំផុតនៅមជ្ឈិមបូព៌ា បានដាក់មីស៊ីលប៉ាទ្រីយ៉ូត (Patriot) ជាច្រើនគ្រាប់ចូលក្នុងជើងទម្របាញ់មីស៊ីលចល័តដែលត្រូវបានដាក់ពង្រាយ ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់ កើនឡើងខ្លាំងចាប់តាំងពីខែមករាមក ដែលមានន័យថា មីស៊ីលទាំងនោះអាចបាញ់ ឬផ្លាស់ទីលឿនជាងមុន។

អ្នកជំនាញនិយាយថា ការសម្រេចចិត្តទុកមីស៊ីលប៉ាទ្រីយ៉ូតក្នុងជើងទម្រ ជាជាងទុកក្នុងស្ថានីយ៍បាញ់មីស៊ីលពាក់កណ្តាលឋិតិវន្ត មានន័យថា មីស៊ីលទាំងនោះអាចនឹងដាក់ពង្រាយឆាប់រហ័សដើម្បីវាយប្រហារ ឬត្រូវផ្លាស់ទីដើម្បីការពារ ក្នុងករណីមានការវាយប្រហារពីអ៊ីរ៉ង់ ហើយជំហាននេះបានបង្ហាញពីកម្រិតនៃហានិភ័យដ៏ខ្ពស់ ស្របពេលភាពរកាំរកូសក៏កាន់តែកើនឡើង។

អាមេរិកបានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយសារកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទិករបស់ខ្លួន ព្រមទាំងដោយសារការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានិងការបង្ក្រាបបាតុករ ទោះបីជាកំពុងចរចាគ្នាក៏ដោយ។ អ៊ីរ៉ង់ បានព្រមានបកទៅវិញថា ក្នុងករណីមានការវាយប្រហារលើទឹកដីអ៊ីរ៉ង់ ពួកគេអាចសងសឹកប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកណាមួយក៏បាននៅមជ្ឈិមបូព៌ា។

លោក William Goodhind អ្នកវិភាគនៅស្ថាប័នកោសល្យវិច្ច័យរូបភាព Contested Ground បាននិយាយថា ការប្រៀបធៀបរូបផ្កាយរណបនៅដើមខែកុម្ភៈជាមួយរូបថតក្នុងខែមករា បង្ហាញពីការប្រមូលផ្តុំថ្មីៗនៃយុទ្ធោបករណ៍យោធាផ្សេងៗទូទាំងតំបន់។ លោកបន្តថា នៅមូលដ្ឋានអាមេរិក al-Udeid ក្នុងប្រទេសកាតា មីស៊ីលប៉ាទ្រីយ៉ូត ត្រូវបានគេមើលឃើញថា នៅក្នុងយានធុនធ្ងន់យុទ្ធសាស្ត្រឈ្មោះ ជើងទម្រមីស៊ីលចល័តតាកទិកធុនធ្ងន់ M983 នៅដើមខែកុម្ភៈ។ អ៊ីរ៉ង់វិញក៏មានទីតាំងផលិតមីស៊ីលក្រោមដីជាច្រើនកន្លែង។ ក្នុងរូបថតផ្កាយរណបថ្ងៃទី២៧ ខែមករា នាវាផ្ទុកយន្តហោះដ្រូនរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ ឈ្មោះ IRIS Shahid Bagheri ត្រូវបានគេមើលឃើញថា កំពុងនៅលើសមុទ្រចម្ងាយប្រហែល ៥គីឡូម៉ែត្រពីទីក្រុង Bandar Abbas ហើយគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ យុទ្ធោបករណ៍ទាំងនោះបន្តនៅជិតទីក្រុងនេះដដែល៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm