កម្ពុជាពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារជាពិសេសគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗដែលទទួលស្គាល់ដោយអន្តរជាតិចាប់ពីឆ្នាំនេះ

2026/02/11 05:20:36 pm        288

ឥឡូវនេះអ្នកនាំចេញផលិតផលអាហារកម្ពុជា នឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្មដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។

សមិទ្ធផលដ៏សំខាន់មួយនេះមានន័យថា អ្នកផលិតអង្ករ និងម្រេចដែលជាផលិតផលកសិ-ចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ដែលការធ្វើតេស្តនេះ អាចជួយកាត់បន្ថយការចំណាយទៅលើការធ្វើតេស្ត និងរយៈពេលរង់ចាំលទ្ធផល ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងមេរោគផ្សេងៗកំឡុងពេលផ្ញើសំណាក។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុតនិង ប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាលទ្ធផល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឥឡូវនេះអាចផ្តល់សេវាកម្មធ្វើតេស្តវិភាគច្រើនប្រភេទសម្រាប់អ្នកនាំចេញផលិតផលកសិ-ចំណីអាហារ ដែលកំពុងស្វែងរកការធ្វើតេស្ត ដើម្បីបំពេញលក្ខណ្ឌតម្រូវការរបស់ទីផ្សារអន្តរជាតិធំៗ។

លោកសាស្រ្តាចារ្យ André Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា៖ «សមិទ្ធផលនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់។ វាជួយពង្រឹងសមត្ថភាពរបស់យើង ក្នុងការការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងគាំទ្រវិស័យកសិ-ចំណីអាហាររបស់កម្ពុជា ដែលអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់ជាប្រយោជន៍ទៅដល់អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុក»។

លោកសាស្រ្តាចារ្យ Spiegel ក៏បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ភាពជាដៃគូកម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ «ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្ត នៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលជំរុញឱ្យមានកំណើននាំចេញ អភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផលដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក»។

លោក រុណ រស្មី ប្រធានគ្រប់គ្រងគុណភាព សុខភាព សុវត្ថិភាព និងបរិស្ថាន នៅក្រុមហ៊ុន FEDRICE និងបច្ចុប្បន្នជាអតិថិជនរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា៖ «នេះជាព័ត៌មានដ៏ល្អសម្រាប់អ្នកនាំចេញកសិ-ចំណីអាហារកម្ពុជា។ កាលពីមុន ខ្ញុំតែងតែផ្ញើសំណាកទៅក្រៅប្រទេស ដើម្បីធ្វើតេស្តឱ្យស្របតាមលក្ខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ។ ឥឡូវនេះ នៅពេលដែលមានសេវាកម្មនេះនៅក្នុងប្រទេស យើងអាចនាំចេញបានកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននាំចេញផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏នឹងអាចទទួលបានអត្ថប្រយោជន៍ដូចគ្នានេះផងដែរ»។

គិតត្រឹមចុងឆ្នាំ២០២៥ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពអាហារនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានការទទួលស្គាល់ជាផ្លូវការតាមស្តង់ដារ អន្តរជាតិ ISO/IEC 17025:2017 សម្រាប់៖ ១) ការធ្វើតេស្តមីក្រូជីវសាស្ត្រក្នុងអាហារ និងទឹក ២) ការធ្វើតេស្តលោហៈធ្ងន់ក្នុងទឹក និង ៣)ការធ្វើតេស្តសំណល់ថ្នាំកសិកម្មក្នុងអាហារ ដូចជាម្រេច និងអង្ករ។

ការពង្រីកសេវាកម្មធ្វើតេស្តលើសំណល់ថ្នាំកសិកម្មក្នុងគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗបន្ថែមទៀត នឹងគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៦។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm